• Today: November 21, 2024

ការសិក្សាពីបុរេវិសាលភាព សម្រាប់គម្រោងវិនិយោគ នៃទីក្រុងគួរឲ្យចង់រស់នៅ ជំហានទី២

កំពង់ស្ពឺ៖ លោក វង្ស វិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា «ក្នុងកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីធ្វើការសិក្សាពីបុរេវិសាលភាពសម្រាប់គម្រោងវិនិយោគ នៃទីក្រុងគួរឱ្យចង់រស់នៅ ជំហានទី២ គឺក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងក្រុងអរិយក្សត្រ ខេត្តកណ្ដាល»។ 

 លោកបានបន្ថែមទៀតថា «គោលបំណងចម្បង នៃការសិក្សា គឺដើម្បីធ្វើការប្រមូលទិន្នន័យហេដ្ឋារចនាសម្ព័ន្ធក្រុង ព័ត៌មានភូមិសាស្រ្ត និងទិន្នន័យស្ថិតិ ឈានទៅដល់ការរៀបចំផែនការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រុងអរិយក្សត្រ ក្នុងខេត្តកណ្ដាលផងដែរ»។ 

 កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនៅអគារ (ខ) ក្នុងសាលាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៣ ម្សិលមិញនេះ ដោយមានការចូលរួមពីលោក ទិត វុទ្ធី អភិបាលរង តំណាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក វង្ស វិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សោម មិថុនារ័ត្ន មន្ត្រីប្រឹក្សាយោបល់ជាន់ខ្ពស់ ADB ព្រមទាំងអ្នកជំនាញរបស់ក្រសួងសាធារណការ និងមានការអញ្ជើញចូលរួមពីអាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ តាមបណ្ដាមន្ទីរ អង្គភាពជំនាញ អភិបាលអភិបាលក្រុង និងលោកចៅសង្កាត់ទាំង៥ របស់ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាច្រើនរូបទៀត។ 

 សូមបញ្ជាក់ថា ក្នុងពិធីប្រជុំសិក្សាស្វែងយល់ពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ក្រុងច្បារមន  សម្រាប់ការអភិវឌ្ឍក្រុងគួរឲ្យចង់រស់នៅជំហានទី២ ផ្ដោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ  ក្រុងចំនួនពីរ គឺ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងក្រុងអរិយក្សត្រ ស្ថិតក្នុងខេត្តកណ្តាល ដោយលើកយកពីការកសាងប្រព័ន្ធបណ្ដាញលូ ប្រព័ន្ធចម្រុះទឹកកខ្វក់ និងទីលានទុកដាក់សំរាម ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម៕

Tags

Comment