ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេច បន្ទាប់ពីជិះម៉ូតូហុងដាស្គូពីម្នាក់ឯងតាមផ្លូវត្រូវរថយន្តកុងតឺន័របេីកកៀរឱ្យដួលរួចកិនពីលេីហើយបេីកគេចបាត់ស្រមោល ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣នៅតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
សពស្ត្រីរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញស្ត្រីជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្ដាល 1AK-2844 ធ្វេីដំណេីរម្នាក់ឯងតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធុនធំ ប្រភេទសណ្ដោងទូកុងតឺន័រ មិនចាំផ្លាកលេខបានធ្វេីដំណេីរតាមក្រោយក្នុងល្បឿនលឿន រួចបានវ៉ាម៉ូតូស្ត្រីរងគ្រោះដោយបានប៉ះដៃចង្កូតបណ្ដាលឱ្យម៉ូតូដួល រីឯស្ត្រីរងគ្រោះក៏ខ្ទាតចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឱ្យអាណោចអាធ័ម ហើយភ្លាមៗនោះរថយន្តបង្កបានព្យាយាមបេីកគេចបាត់ស្រមោលទៅ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ដោះស្រាយបន្ត ។ ដោយឡែក សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីការស្រាវជ្រាវរកសាច់ញាតិឱ្យមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕
Comment