• Today: November 21, 2024

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ អាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនទៅបុគ្គលណាដែលយកយកឈ្មោះរបស់លោក ឬថាជាជំនួយការដើរយកដីគេដោយមិនបាច់ឆ្លងយោបលទេ

ត្បូងឃ្មុំ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាមួយដែលបានកើតឡើងជារឿយៗ ជាច្រើនឆ្នាំមកហើយ គឺការឆ្លៀតឱកាសប្រើប្រាស់ឈ្មោះរបស់ឥស្សរជនសំខាន់ៗ រួមទាំងរូបខ្ញុំផ្ទាល់ពីសំណាក់បុគ្គលមួយចំនួន ដើម្បីប្រព្រឹត្តិនូវអំពើមិនល្អ ដែលពេលខ្លះធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋដ៏ទៃទៀត។ 

ឯកឧត្តម បណ្ឌិត បានបញ្ជាក់ថា "យើងត្រូវព្យាយាមរួមគ្នាលុបបំបាត់ទង្វើខ្វះភាពសុចរិតបែបនេះ"។ 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ២ខ្សែ ប្រវែងប្រមាណ ៣២គីឡូម៉ែត និងពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ។ 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "អ្នកណាដែលយកឈ្មោះរបស់ខ្ញុំថា ជាជំនួយការខ្ញុំស្អី...យកទៅធ្វើអំពើខុសខុសច្បាប់អាជ្ញាធរចាប់ទៅមិនបាច់សួរយោបលទេ ហើយប្រាប់មកខ្ញុំប្តឹងថែមទៀត"។ អ្នកឯងធ្វើអំពើខុសច្បាប់ខ្ញុំនឹងប្តឹងរឿងយកឈ្មោះខ្ញុំទៅប្រើ អ្នកបានរូបរថតខ្ញុំមួយសន្លឹកដើរយកទៅធ្វើបាបគេ ខ្ញុំថតស៊ែលហ្វីជាមួយមនុស្សរាប់រយ រាប់ពាន់នាក់ មានអ្នកខ្លះវាអញ្ចឹង។ 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា ជំនួយការមកសួរខ្ញុំថា "បងថ្ងៃមុនមានគេយករូបថតបងឯងទៅកៀបគេនៅកំពុងសោម ថា ជាជំនួយការផ្ទាល់ ជាបេសកជនពិសេសចុះទៅចាប់ដីគេ អាជ្ញាធរមានសមត្ថកិច្ចចាប់ទៅមិនបាច់សួរទេ ជំនូយការក៏ដោយ អ្នកដើរជាមួយខ្ញុំរាល់ថ្ងៃក៏ដោយឲ្យតែធ្វើខុសចាប់ទៅនិយាឲ្យច្បាស់តែម្តង"។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "នៅមិននៅយកឈ្មោះឯងទៅប្រើទៀត អ្នកខ្លះសុទ្ធតែជំនួយការកៀក ជំនូយការស្អិត ជំនួយការផ្ទាល់ ជំនួយការពិសេស អ្នកដែលថា ជំនួយការផ្ទាល់ បេសកម្មពិសេសចុះទៅយកដីនឹងខ្ញុំអត់ទាំងដឹងថតពេលណាផង"។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា "បេសជនពិសេសដើរចាប់ដី មិនបាច់សួរទេ ចាប់ខ្លួនទៅតាមច្បាប់ហើយបើប្រាប់ខ្ញុំនឹងប្តឹងមួយតទៀត ហើយថ្ងៃក្រោយអាជ្ញាធរដកពាក្យបណ្តឹងក៏នៅជាប់បណ្តឹងរបស់ខ្ញុំដែរ ព្រោះធ្វើឲ្យខួចឈ្មោះខិតខំមិនបានជួនប្រពន្ធកូនមិនបានសន្សំបុណ្យបានបន្តិចៗស្រាប់តែគេយកមកកំពបចោលអស់"៕

Tags

Comment