• Today: November 21, 2024

ក្មេងប្រុសជនជាតិភាគតិចច្រាយម្នាក់ ដើឃ្វាលគោជាន់មីនផ្ទុះដាច់ជើងម្ខាង នៅស្រុកអូរយ៉ាដាវ

រតនគិរី៖ ក្មេងប្រុសជនជាតិភាគតិចច្រាយម្នាក់ ដើរឃ្លាលគោក្នុងព្រៃបានជាន់មីនផ្ទុះបណ្តាលឲ្យផ្ទុះដាច់ជើងម្ចាង នៅស្រុកអូរយ៉ាងដាវ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមណ្ឌលសុខភាពស្រុកបរកែវ ដេីម្បីសង្រ្គោះបន្ទាន់។ 

 ករណីជាន់មីនខាងលើ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ២០២៣ វេលាម៉ោង ៩និង២០នាទីព្រឹក នៅចំណុចចម្ការ នៅភូមិសោមត្រក់ថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ 

 ក្មេងប្រុសរងគ្រោះមានឈ្មោះ សេវ លេច អាយុ ១១ឆ្នាំ ជនជាតិច្រាយ បានទៅឃ្វាលគោនៅចម្ការរបស់ឈ្មោះ សេវ ឌីន ភេទស្រី នៅភ្នំចាកៅ មានគ្នា ចំនួន ០៣នាក់បងប្អូនក្មេងប្រុសរងគ្រោះបានឃ្វាលគោក្នុងចម្ការដេីរជាន់ដំបូកដីក៏ជាន់ត្រូវគ្រាប់មីន ដែលបន្សល់ទុកកាលពីរសម័យសង្រ្គាម បានផ្ទុះបណ្ដាលឲ្យរងរបួសធ្ងន់ ដាច់ជេីងខាងស្ដាំ។ 

 ក្រោយកើតហេតុក្មេងរងគ្រោះត្រូវបានឪពុកម្ដាយបងប្អូនសាច់ញាតិយករថយន្តសង្រ្គោះបន្ទាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ជូនទៅមណ្ឌលសុខភាពស្រុកបរកែវ ដេីម្បីសង្រ្គោះបន្ទាន់។ 

 ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញអធិការស្រុក និងកម្លាំងស្នាក់ការប៉េអឹមលេខ៧៨២ ប្រចាំនៅភូមិសោមត្រក់ថ្មី ឃុំសោមធំ រួមជាមួយលោកអនុភូមិ បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យភ្លាមៗ៕

Tags

Comment