• Today: November 21, 2024

ប្រជាពលរដ្ឋសប្បាយចិត្តនិងសាទរ!បើកការដ្ឋានវសាងសង់គម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែកប្រវែង១៨គីឡូម៉ែត្រនៅឃុំ ត្រពាំងស្តៅ ស្រុករមាសហែក

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋសប្បាយចិត្តនិងសាទរ!បើកការដ្ឋានវសាងសង់គម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែកប្រវែង១៨គីឡូម៉ែត្រនៅឃុំ ត្រពាំងស្តៅ ស្រុករមាសហែក។


ជាក់ស្ដែង នាព្រឹកថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលឃុំត្រពាំងស្តៅ បានរៀបកិច្ចប្រជុំធ្វើវេទិកាសាធារណៈនិងបើកការដ្ឋានសាងសង់គម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែកដែលមានប្រវែង១៨គីឡូម៉ែត្រដែលឆ្លងកាត់៩ភូមិ មានភូមិត្រពាំងរំដេញ ភូមិទួលសុក្រំ ភូមិទួលរមៀត ,ភូមិថ្មី,ភូមិបន្លាស្អិត,ភូមិជ្រូកលិច ភូមិជ្រូកកើត ភូមិត្រពាំងស្តៅ,ភូមិតាកុតនិងភូមិទួលក្រូច ឃុំត្រពាំងស្តៅ
ក្រោមការអញ្ជើញចូលរួមពីលោក នុត នន្ទ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងស្តៅ និងលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក។
ក្នុងឱកាសនោះ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក  បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខសេចក្ដីនឹករលឹក ពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោកសៅសុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកដែលជានិច្ចជាកាល តែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋ យើងទាំងសេវាសំណូមពរ និងសេវាតម្រូវការ នេះតែម្ដង ។
លោកបន្ថែមថាក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមគោល នយោបាយឈ្នះៗ បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួល បាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសបានធ្វើឱ្យខេត្តស្វាយរៀង ក៏ដូចជាស្រុករមាសហែក ធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។
ហើយ សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលលេចឡើងនៅក្នុងមូលដ្ឋានរបស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ។
ក្នុងនោះក៏អរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋាន ឃុំត្រពាំងស្ដៅ ក៏ដូចជាតាមបណ្ដាឃុំក្នុងស្រុករមាសហេក យើងនេះ ដែលបានបោះឆ្នោត ក្នុងការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃអាទិត្យទី២៣ខែកក្កដាឆ្នាំ២០២៣កន្លងមកនេះផងដែរ។
លោក ស៊ូម៉ុល បានសំណូមពរដល់បងប្អូន ទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈទាំងអស់គ្នា ព្រោះផ្លូវបើកការដ្ឋានផ្លូវនាពេលនេះ ទុកជាអនុស្សាវរីយ៍ និងចំណងដៃជូន ដល់ឃុំត្រពាំងស្ដៅ  ហើយម្យ៉ាងទៀតប្រជាពលរដ្ឋ ដែលនៅរស់នៅសងខាងផ្លូវកំពុង កសាងមេត្តាយោគយល់ និងអធ្យាស្រ័យព្រមទាំង ចូលរួមសហការ ជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក ៕

Tags

Comment