• Today: November 21, 2024

អាជ្ញាធរស្រុកសេសាន នឹងចាត់វិធានការម៉ឺងម៉ាត់ចំពោះអ្នកចិញ្ចឹមគោ-ក្របីលែងដើរស៊ីដំណាំអ្នកដ៍ទៃនៅរដូវវស្សា


ខេត្តស្ទឹងត្រែង៖ ក្នុងរដូវបង្កបង្កើនផលចូលមកដល់នេះ អាជ្ញាធរស្រុកសេសានប្រកាសចាត់វិធានការ ចំពោះអ្នកចិញ្ចឹមគោ-ក្របីទាំងឡាយណាមិនឃ្វាលចងឲ្យបានត្រឹមត្រូវ ហើយលែងឱ្យដើរស៊ីស្រូវដំណាំអ្នកដ៍ទៃ ប្រការនេះចូលបងប្អូនគិតពីផលប្រយោជន៍រួម ទើបយើងមានជីវភាពរីកចម្រើនទាំងអស់គ្នា។


នៅក្នុងឱកាសចុះពិនិត្យដំណាំស្រួវកសិករនៅភូមិ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០២៣លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុក សេសានថ្លែបថា បងប្អូនមួយចំនួនមិនបានផ្លាសប្តូរផ្នត់ គំនិតទេ នៅតែលែងគោក្របី ដើរពាសវាលពាសកាល ចូលស៊ីដំណាំអ្នកដ៏ទៃ ហើយមានការប្តឹងផ្តល់គ្នាថែម ទៀត ទោះបីអាជ្ញាធរមូលដ្ឋានបានចេញសេចក្តីណែនាំ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋបានជ្រួតជ្រាបមកហើយ ក៏ដោយ។
លោកអភិបាលស្រុក បានណែនាំថា បងប្អូនត្រូវគិតពីផលប្រយោជន៍រួមទាំងអស់គ្នា ព្រោះអ្នកធ្វើស្រែចំការ ដាំដំណាំក៏ចង់បានផល ចំណែកអ្នកចិញ្ចឹមសត្វ ក៏ចង់ បានចំណេញដូចនេះ ប្រការនេះម្ចាស់គោក្របី ត្រូវថែទាំឱ្យបានត្រឹមត្រូវ កុំលែងវាឱ្យដើរស៊ីផ្តេសផ្តាស។ ដូច្នេះសូមកុំឲ្យគិតផលប្រយោជន៍របស់យើង ដោយការលែង គោក្របី ពាសវាលពាសកាល វាទៅស៊ីដំណាំគេ ជួន កាលទៅស៊ីស្មៅគេបាញ់ថ្នាំពុលងាប់ ជួនកាលវាទាក់និងវ័ល្ល ជួនកាលវាធ្លាក់ប្រឡាយ ជួនកាលវាកើតជំងឺ ជួន កាលវាបាត់ដោយប្រការណាមួយ នឹងធ្វើឲ្យយើងខាតបង់ទ្រព្យសម្បត្តិ។ លោកស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចិញ្ចឹមគោក្របី ពិសេសលែងក៍លែងទៅ ប៉ុន្តែឲ្យមានអ្នកឃ្វាលចាំមើល ដើម្បីកុំឲ្យ មានផលប៉ះពាល់ទៅដល់អ្នកដទៃ និងបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន។
លោកស្រី ខាវ ខាំអន មេឃុំសាមឃួយថ្លែងថា កន្លងមកក៏ដូចជាបច្ចុប្បន្នដែរ មន្ត្រីប៉ុស្តិរដ្ឋបាលបានផ្សព្វផ្សាយច្បាប់ផងនិងណែនាំផ្ទាល់ផង ដល់ម្ចាស់គោក្របីពីបញ្ហានេះរួចមកហើយ។ ជាមួយគ្នានេះរដ្ឋបាលឃុំបានហៅម្ចាស់គោមួយចំនួន មកណែនាំករណីគោក្របីចូលស៊ីដំណាំអ្នកដ៏ទៃក្រោយពីម្ចាស់ដំណាំមកដាក់ពាក្យបណ្តឹង នោះ។ អាជ្ញាធរបានហៅគាត់ណែនាំហើយនៅតែមិនរាងចាល ក្នុងនាម ជាអាជ្ញាធរហៅម្ចាស់សត្វ ពាហនៈឡើងមកសាលាឃុំ ឲ្យគាត់យកចិត្តទុកដាក់ចង ហើយទីពីរបើនៅតែធ្វើរឿងហ្នឹងដដែលៗ គឺឱ្យគាត់មកធ្វើកិច្ចសន្យា ហើយអ្វីដែលគោចូលបំផ្លាញ ចូលស៊ីដំណាំរបស់គេ គឺយើងត្រូវតែសងគេគិតជាថវិកា។
លោក ចាន់ វាសនា កសិករនៅភូមិសាមឃួយបានសាទរចំពោះវិធានការ ដ៍ម៉ឺងម៉ាត់នេះ ព្រោះដូវបង្កបង្កើនផលមកដល់កសិករម្នាក់ៗធ្វើស្រែ ចង់បានផលស្រូវ តែបើមានសត្វគោក្របី មកស៊ីបំផ្លាញក៍មិនសប្បាយចិត្តដែរ ។
សូមបញ្ចាក់ថា៖នៅស្រុកសេសានមានផ្ទៃដីស្រែជាង ៥.៧០០ហិកតា ហើយគិតមកសប្តាហ៍ទី១ ខែកក្កដានេះ កសិករទើបធ្វើស្រូវពង្រួស និងស្រូវបុកដាំ បានប្រមាណជាង៣០០ហិកតាតែប៉ុណ្ណោះ ហើយភាពយឺតយ៉ាវនេះ ជាកត្តាមួយធ្វើដំណាំស្រូវ របស់កសិករ ជូបបញ្ហាគ្រោះរាំងស្ងួត នៅចុងរដូវវស្សានេះ ប្រសិនបើកសិករយើងមិនបានរួសរាន់ធ្វើឱ្យទាន់រដូវទេនោះ៕

Tags

Comment