• Today: December 03, 2024

មុនចង.កសម្លាប់ខ្លួនរបស់សិស្សអង្គការស្លាបព្រាកម្ពុជា បន្សល់បណ្តាំចុងក្រោយជូននារីជាសង្សាថា «ទោះបងក្លាយជាវិញ្ញាតៃហោង ក៏ដោយបងនឹងតាមយកអូននៅជាមួយ.....»

សៀមរាប៖ មុននឹងសម្រេចចិត្តបញ្ចប់ជីវិតដោយធ្វើអត្តឃាតចង.កសម្លាប់ខ្លួនរបស់សិស្សអង្គការស្លាបព្រាកម្ពុជា បានសរសេរបណ្តាំចុងក្រោយទុកឲ្យនារីជាសង្សាដែលក្បត់ចិត្តទៅមានអ្នកថ្មីថា «ទោះបងក្លាយជាវិញ្ញាតៃហោងក៏ដោយបងនឹងតាមយកអូនទៅនៅជាមួយ.....»។ 

តាមប្រភពពីនគរបាលខេត្តសៀមរាប បានឲ្យដឹងថា យុវជនម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅចំណុចដើមស្វាយ ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង០០នាទីរំលងអាធ្រាត្រ។ 

សពជនរងគ្រោះមានឈ្មោះ សេ សាយ័ណ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ សិស្សអង្គការស្លាបព្រាកម្ពុជា ស្នាក់នៅផ្ទះជួល ស្ថិតនៅក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ 

នគរបាលបានឲ្យដឹងថា ជនរងគ្រោះបានយកខ្សែអង្រឹង ពណ៌បៃតង ប្រវែងប្រមាណ ២ម៉ែត្រ ចងភ្ជាប់ជាមួយនឹងមែកស្វាយកម្ពស់ពីដីប្រវែង ៣ម៉ែត្រ រួចចង.កសម្លាប់ខ្លួន នៅចំណុចដើមស្វាយភូមិ-សង្កាត់ៗតហេតុខាងលើ។ 

ក្រោយពីការពិនិត្យកន្លែងកើតហេតុ ពិនិត្យសាកសព និងកោសល្យវិច្ច័យ សន្និដ្ឋានថា «សាកសពខាងលើពិតជាបានស្លាប់ដោយសារចង.កធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន»។ 

មុននឹងសម្រេចចិត្តចង.កសម្លាប់ខ្លួន ជនរងគ្រោះបានសរសេរនូវបណ្តាំថា «លើទ្រូងបងខាងឆ្វេងសាក់ឈ្មោះអូន! បងមិនត្រូវការនគរណាមកជំនួសអូនទេ! បងចាំអូនគ្រប់ៗជាតិ ទោះបងក្លាយជាវិញ្ញាណតៃហោក៏ដោយបងនឹងតាមយកអូនទៅនៅជាមួយ....បងមិនព្រមឲ្យអូននៅជាមួយនណាម្នាក់ទេ បងនឹងតាមចងអាឃាតជាមួយមនុស្សដែលពាក់ព័ន្ធជាមួយអូនដែរ»។ 

ដោយឡែកលិខិតមួយច្បាប់ទៀត ជនរងគ្រោះបានសរសេររៀបរាប់ថា «មេឃភ្លឺតែវាគ្មានរស្មីសម្រាប់ជីវិតខ្ញុំ ខ្ញុំលំបាកមូយជីវិត ត្រូវគេក្បត់ម្តងហើយម្តងទៀត ឈឺចាប់ឡើងគ្រាំចិត្តទៅហើយ។ បើខ្ញុំស្លាប់ទៅសុំផ្តាំ ចាន់ នៅឲ្យសុខ ផ្លូវខ្ញុំបានដើរហើយ កុំស្តាយខ្ញុំឲ្យសោះ ធ្វើធម្មតាបានហើយ ខ្ញុំចង់ប្រាប់ថា មួយជីវិតនេះនៅតែស្រឡាញ់អូនចាន់តែម្នាក់គត់»។ 

ក្នុងលិខិតចុងក្រោយរបស់យុវជនរងគ្រោះ បានបញ្ជាក់ថា «បងស្រឡាញ់អូនជារៀងរហូតក្តីស្រឡាញ់មិនប្រែ ទោះបងក្លាយជាតិរិច្ឆានគ្រប់ជាតិក៏ដោយក៏សុខចិត្តដែរ បងនឹងតាមយកអូនទៅនៅជាមួយឲ្យបាន»។ 

នគរបាលបានបញ្ជាក់ថា ក្រោយពីពិនិត្យចប់ សាកសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Tags

Comment