ខេត្តប៉ៃលិន÷ នៅថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៣ លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ បានដឹកនាំ អនុប្រធាន សមាជិកគណៈកម្មាធិការអនុសាខាស្រុក និងមានការអញ្ជើញចូលរួមពី លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ ក្រុមការងារចុះពង្រឹងមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន យុវជន ស.ស.យ.ក ស្រុក ចំនួន ២៣ នាក់ ស្រី ៣ នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីវេលាម៉ោង ១៤:៥២នាទីល្ងាច នាថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៣ ចំនួន ៦ ខ្នងផ្ទះ
ក) ភូមិស្រះពីរ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ
១/មេគ្រួសារឈ្មោះ រ៉េត រុំ ភេទប្រុស ផ្ទះឈើទំហំ(៥មx៨ម) របើកស័ង្កសីអស់ទាំងស្រុង ទទួលបានស័ង្កសីចំនួន ៣៥ សន្លឹក។
២/ មេគ្រួសារឈ្មោះ ម៉ែន ធា ភេទប្រុស ទំហំផ្ទះ(៥មx៧ម) របើកសង្ក័សី ទទួលបានស័ង្កសីចំនួន ២៩ សន្លឹក
៣/ មេគ្រួសារលោក ផន ធុន ភេទប្រុស ផ្ទះទៀមសង់និងប្រក់ពីស័ង្កសីរបើកអស់ ទទួលបានស័ង្កសីចំនួន ៥សន្លឹក។
ខ) ភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
១/ មេគ្រួសារ អ៊ូ ថៃសាន ភេទប្រុស ទំហំផ្ទះ(៥មx៤ម) របើកស័ង្គសីអស់ ទទួលបានស័ង្កសីចំនួន ៩សន្លឹក
២/មេគ្រួសារ គ្រឿម សឹង ភេទប្រុស ផ្ទះទំហំ(៥មx៦ម) របើកស័ង្កសីអស់ ទទួលបានស័ង្កសីចំនួន ៤សន្លឹក
៣/មេគ្រួសារ មាន ចាន់ ភេទប្រុស ផ្ទះទំហំ(៥មx៦ម) របើកស័ង្កសីអស់ទទួលបានស័ង្កសី ៣សន្លឹក ។
អំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គ.ក្រ ទឹកសុទ្ធ ៥ យួរ និងថវិកា ១០០,០០០ រៀល (មួយរយពាន់រៀលគត់) និងចែកជូនថវិកាប្រជាការពារភូមិ ចំនួន ៥ នាក់ ក្នុងមួយម្នាក់ៗទទួលបានថវិកា ២០,០០០រៀល (ម្ភៃពាន់រៀលគត់)។ក្នុងឱកាសនេះ លោកឧកញ៉ាប្រធានអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ដោយ,ស សារឿន
Comment