បន្ទាយមានជ័យ៖ កូនភ្លោះ ចំនួន ០៣នាក់ ជាចៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រសូត្រក្នុងគ្រួសារកសិករជួបការលំបាក និងខ្វះខាតមួយ ទទួលបានបានការជួយសង្គ្រោះ និងឧតប្ថម្ភពីសាខាកាកកាបាតក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ស្ត្រីជាកសិករម្នាក់ បានបង្កើតកូនភ្លោះ ចំនួន ០៣នាក់ ដែលបានសម្រាកប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ស្ថិតនៅភូមិកក់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលកំពុងជួបការលំបាកត្រូវបានទទួលការជួយឧត្តម្ភសម្ភារៈ និងថវិកាមួយចំនួនពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។
ក្រោយពីទទួលដំណឹងនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដើម្បីពាមនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូន ក្រុមគ្រួសារដែលប្រសូត្រកូនភ្លោះ ចំនួន ០៣នាក់ ជានិច្ចជាកាលតែងតែត្រូវបានយកចិត្តទុកយ៉ាងខ្លាំងពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតែម្តង។
ចំពោះក្រុមគ្រួសារកសិករដែលបង្កើងបានកូនភ្លោះ ចំនួន ០៣នាក់ មានឪពុកឈ្មោះ ប៊ិន សាវឿន អាយុ៣៦ឆ្នាំ មុខរបរ កសិករ និងម្តាយឈ្មោះ ជីវ ធុច អាយុ ៣៥ឆ្នាំ មេផ្ទះ ដែលមានកូនក្នុងបន្ទុកគ្រួសារ ចំនួន០៦នាក់ ក្នុងនោះ កូនភ្លោះ ០៣នាក់ ដែលជាកូនលើទី៤ មានស្រី ០១នាក់ ប្រុស ០២នាក់ ដែលទើបកើតកាលពីថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣ នៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប ទទួលបានអំណោយមានសម្ភារៈប្រើប្រាស់ ទឹកដោះគោ គ្រឿងបរិភោគសម្រាប់ផ្គន់ផ្គង់គ្រួសារ និងថវិកាមួយចំនួនផងដែរ។
សូមជម្រាបផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះស្ត្រីដែលឆ្លងទន្លេមានកូនភ្លោះ ចំនួន ០៣នាក់ សម្តេចតេជោបានចាត់តាំងលោក សេង ទៀង ជំនួយការផ្ទាល់ ដើម្បីចាត់ចែងនាំយកអំណោយដ៏សប្បរសធម៌ ជួនក្រុមគ្រួសារប្រជាពលរដ្ឋដែលសម្រាលទារកភ្លោះបីនាក់ជាប់ជាប្រចាំ ដោយចាត់ទុកថាត្រូវជាចៅៗរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ដៃគ្រួសារកូនភ្លោះបីដោយផ្ទាល់។
អំណោយដ៏សប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន សម្រាប់គ្រូសារមានកូនភ្លោះ ចំនួន ០៣នាក់ រួមមាន៖ ថវិកា ចំនួន ៥លានរៀល, អង្ករ ៥០គីឡូក្រាម ,ទឹកដោះគោ ០២កេសធំ ,ស្កសរ ៥គីឡូក្រាម ,សារុង ២ និងក្រម៉ា២។ ចំពោះការជួយឧបត្ថម្ភនេះ ចាប់ផ្តើមតាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង ២៤ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួនរាប់រយគ្រួសារបានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួចតែម្តង៕
Comment