• Today: November 21, 2024

ប្រទះឃើញសត្វដំរីព្រៃញីមួយក្បាល.ស្លា.ប់.ទាំងមានផ្ទៃពោះក្បែរមាត់អូរ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ សត្វដំរីព្រៃញីមួយក្បាលដែលសត្វកម្រស្ទើតែដាច់ពូជទៅហើយនោះ ត្រូវបានប្រជាពលរដ្ឋប្រទះជើងស្លាប់ក្បែរមាត់អូដោយមានផ្ទៃពោះទៀតផង។

សពសត្វដំរីញីខាងលើ ត្រូវបានគេប្រទះឃើញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្រោយទទួលព័ត៌មានស្តីពីសត្វដំរីញីមួយក្បាលស្លាប់នគរបាលស្រុកអូររាំង មន្ត្រីបរិស្ថានស្នាក់រងរកាថ្មី និងក្រុមការងារអង្គការ WCS បានចុះទៅពិនិត្យសពសត្វដំរីព្រៃញីស្លាប់ក្បែរអូរមានសភាពហើមស្អុយទៅហើយ។

សត្វដំរីដ៏កម្រដែលបានស្លាប់ទាំងមានផ្ទៃពោះនោះ មានបណ្តោយ៤,២ម៉ែត្រ កម្ពស់ ២,៣ ម៉ែត្រ  និងទំហំជើងមុខ ០,៧២ម៉ែត្រ ជើងក្រោយ ០,៥៨ម៉ែត្រ។ ចំពោះការស្លាប់របស់សត្វដំរីមិនទាន់មានការសន្និដ្ឋានមកពីមូលហេតុអ្វីឲ្យពិតប្រាកដឡើយ រងចាំការក្រុមជំនាញបសុពេទ្យនឌមន្ទីកសិកម្មខេត្តមណ្ឌលគិរី និងក្រុមជំនាញមកពីអង្គការ WCS  និងអង្គការ WWF

លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់ឱ្យដឹងថា តាមការសន្និដ្ឋានរបស់ជំនាញដំរីញីមួយក្បាលដែលងាប់នេះ ប្រហែលមានកូននៅក្នុងពោះមែន ប៉ុន្តែព៌ត៌មានច្បាស់លាស់រងចាំការបញ្ជាក់មន្ត្រីជំនាញអង្គការWCS  និងអង្គការ WWF ធ្វើកោសលវិច្ច័យរួចរាល់សិន៕

Tags

Comment