• Today: November 21, 2024

ព្រឹត្តិការណ៍ស៊ីហ្គេម កីឡាករ និងកីឡាការិនី ជាច្រើនប្រទេស នឹងត្រូវប្រកួតការប្រណាំង”ទូកនាគ” និង”ទូកផ្កាចារ” នៅខេត្តកំពត


(ខេត្តកំពត) ៖  កាលពីថ្ងៃ៨ ខែឧសភា ឆ្នាំ២០២៣ លោក អ៊ឹង ឆាយអភិបាលរងខេត្តកំពតបានតំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានដឹកនាំមន្ត្រីរាជការនិងក្រុមការងារទទួលស្វាគមន៍ក្រុមកីឡាករកីឡាការិនីមីយ៉ាន់ម៉ាដែលត្រូវបានមកប្រកួតប្រជែងការប្រណាំងទូកនាគនិងទូកផ្កាចារ សមុទ្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅថ្ងៃខាងមុខនេះ។


ខេត្តកំពត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ក្រុមកីឡាករ និងកីឡាការិនី ជាច្រើនប្រទេស នឹងត្រូវធ្វើការប្រកូតកីឡាប្រណាំងទូកនាគ និងទូកផ្កាចារ នៅខេត្តកំពត នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅជាមួយគ្នានេះដែររដ្ឋបាលខេត្តកំពតបានរៀបចំតុបតែងកែលម្អត្រៀមកន្លែងទីតាំងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំឆ្នាំ២០២៣ និងមានភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិនឹងមកគ្រប់ទិសទីបានសម្រុកចូលមកលេងកម្សាន្តទស្សនា នឹងដើរលេងកម្សាន្តនិងមកសម្រាកលំហែ នៅតាមតំបន់ទេសចរណ៍រមណីយដ្ឋាននានានៅក្នុងភូមិសាស្ត្រខេត្តកំពតក្នុងពិធីព្រឹត្តិការណ៍ស៊ីហ្គេមនៅខេត្តកំពតនិងឆ្លុះបញ្ចាំងឱ្យកាន់តែមានភាពអធិកអធម្មឱ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនិងមានការចូលរួមទស្សនាថ្ងៃខាងមុខនេះបានយ៉ាងច្រើនកុះករផងដែរ។
សូមជម្រាបដែរថា រដ្ឋបាលខេត្តកំពតត្រូវបានគណ:កម្មការជាតិអូរឡាំពិកជ្រើសរើសជាទីតាំងប្រកូតជែងកីឡាប្រណាំងទូកនាគ ផ្កាចា៍រដែលប្រព្រឹត្តនឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៣រហូត ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយដងព្រែកកំពង់បាយ នៅក្នុងក្រុងកំពតខេត្តកំពត ដែលមានក្រុមកីឡាចូលរួមប្រកួត មកពីព្រះរាជាណាចក្រថៃ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា ប្រទេសសឹង្ហបូរី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។(សឹង រ៉ាត់)

Tags

Comment