• Today: September 17, 2024

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រក្សាទុក ប្រើប្រាស់ជួញដូរគ្រឿងញៀនខុសច្បាប់


ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលស្រុកបាកាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆន សុផាន់ ហៅ ក្រឹម ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចជំនាញស្រុកបាកាន ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី រក្សាទុក ប្រើប្រាស់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅវេលាម៉ោង២០និង ៤៥នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ។


យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ សុង គឹមសែ អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នពថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច សហការណ៍ជាមួយកម្លាំងជំនាញស្រុកបាកាន ដឹក នាំដោយលោកអធិការរងផ្ទាល់ បានចុះបង្ក្រាបករណីខាងលើ ជាលទ្ធផលបង្ក្រាបឃាត់ខ្លួនជន សង្ស័បាន០១នាក់ ឈ្មោះ ឆន សុផាន់ ហៅក្រឹម ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិ.ឃុំខាងលើ និងបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ ទម្ងន់ ១,៥២ក្រាម ទូរស័ព្ទអ៊ិនចុចពិល០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញបែបបទ ចាត់ការតាមនីតិវិធី ៕
 

Tags

Comment