• Today: December 03, 2024

ប្លែកទៀតហើយ! មនុស្សមួយក្រុមយកម៉ាស៊ីនត្រង់តឺន័រចូលកាត់ឈើក្នុងចំការអ្នកដ៏ទៃ ប៉ូលិសតាមចាប់ខ្លួនផ្អើលអ្នកស្រុកសំពៅលូន


បាត់ដំបង៖ រឿងថ្មីទៀតហើយ! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុក តាមប្រមាញ់ក្រុមជនសង្ស័យដែលបានធ្វើសកម្មភាពយកម៉ាស៊ីនត្រង់តឺន័រចូលទៅអារយកកំណាត់ឈើមូលមួយដើម ក្នុងចំការអ្នកដ៏ទៃបង្កឲ្យផ្អើលអស់អ្នកស្រុកសំពៅលូន ខេត្តបាត់ដំបង។


ស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា មនុស្សមួយក្រុមបានលើកគ្នាប្រដាប់ដោយសម្ភារៈ មធ្យោបាយទំនើបគ្រប់គ្រាន់ទៅធ្វើសកម្មភាពឡើងផ្អើលអ្នកស្រុកសំពៅលូនទាំងថ្ងៃ ទីបំផុតត្រូវសមត្ថ កិច្ចនគរបាលឃាត់ខ្លួនអនុវត្តតាមច្បាប់...!។
យោងតាមរបាយករណ៍របស់ប៉ូលិសស្រុកសំពៅលូន បានឲ្យដឹហថា កាលពីថ្ងៃសៅរ៍ ៦រោច ខែបឋមាសាឍឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០ ២៣ នៅចំណុច ក្រុមទី៥ ភូមិឈើទាល ឃុំសិរីមាន ជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីលួចកាត់យកដើមឈើក្នុងចំការរបស់ជនរងគ្រោះឈ្មោះ ឡេង ម៉េត ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិឈើ ទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ ដំ បង។
របាយការណ៍ដដែលបានឲ្យដឹងថា ករណីចូលកាត់ឈើក្នុងចំការដោយប្រើប្រាស់រណាយន្ត (ម៉ាស៊ីនត្រង់តឺន័រ) ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់យកឈើ ០១កំណាត់ រាងមូលមានប្រវែងប្រហែល ២ម៉ែត្រ ទំហ៊ំប្រមាណ ៥០សង់ទីម៉ែត្រ យកទៅបាត់។ នគរបាលស្រុកសំពៅលូន បានឲ្យដឹងទៀតថា ក្រោយពេលដឹងថា បាត់ឈើពីក្នុងចំការជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលដើម្បីឱ្យជួយស្រាវជ្រាវ និងរកជនសង័្សយទៅផ្តន្ទាទោសតាមច្បាប់ ។ 
ក្រោយពីទទួលបានពាក្យបណ្តឹង និងដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ ដំបង និងលោកឧត្តម សេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង ការ រង ទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផែ្នកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ និងជនរងគ្រោះបានធ្វើការស្រាវជ្រាវ និងឈានទៅធ្វើការឃាត់ខ្លួនជនសង័្សយ ចំនួន ០២នាក់ រួមមាន
ទី១- ឈ្មោះ វែង នូច ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅ ភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។  
ទី២- ឈ្មោះ រី សីហា ភេទប្រុស អាយុ  ២៩ឆ្នាំ រស់នៅ ភូមិបឹងសង្កែ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។ 
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាង ម៉ូតូចំនួន ០១គ្រឿង ម៉ាក MSX ពណ៌ក្រហមខ្មៅ ,រទេះអូស ចំនួន ០១ ,ម៉ាស៊ីនត្រង់តឺន័រអារឈើ ចំនួន ០១ គ្រឿង ,ស្នប់សប់ចំនួន ០១ ,ពិល ចំនួន ០២ និងឈើ ០១កំណាត់នៅលេីរទេះ។
តាមការសាសួរស្រាវជ្រាវ ជនសង័្សយបានឆ្លើយសារភាពថា «ពួកគេមានគ្នា សរុបចំនួន ០៤នាក់ បានការរៀបចំគំរោងលួចយកដើមឈើរបស់អ្នកដទៃ ក្នុងចំការ ប៉ុន្តែពេលនេះត្រូវសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនទាំង ០២នាក់ និងបក្សពួក  ០២ នាក់ទៀត កំពុងគេចខ្លួនដែលសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណបហើយ និងបន្តតាមចាប់ខ្លួន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលរៀបចំកសាងសំ ណុំរឿងបញ្ជូនជនសង័្សយ និងវត្ថុតាងពាក់ព័ន្ធមកកាន់ការិយាល័យជំនាញអនុវត្តទោសទៅតាមផ្លូវច្បាប់៕
 

Tags

Comment