• Today: December 03, 2024

នគរបាលស្រុករតនមណ្ឌល និងក្រុងបាត់ដំបង បញ្ជូនបុរសប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ ០៣នាក់ទៅមណ្ឌលកែប្រែ

ខេត្តបាត់ដំបង​៖​ លោកវសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី២៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ថា៖​​​ កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល និងក្រុងបាត់ដំបង បានធ្វេីការ​បង្ក្រាបករណីប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន​ ០២លេីក កាលពីម្សិលមិញនេះ​។ 

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ករណីទី​១,​ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០២នាក់ ១-ឈ្មោះ ខន ណូក ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និង២-ឈ្មោះ កិ សុគុណ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ករណីនេះ កម្លាំងនគរបាលស្រុករតនមណ្ឌលបានធ្វើការអប់រំ និងធ្វើកិច្ចសន្យារួចអោយអាណាព្យាបាលធានាយកទៅអប់រំបន្ដនៅមូលដ្ឋានវិញ ។

ករណី​ទី២,​ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ សុន យូរី ភេទប្រុស ហៅ​ ពន្លឺ អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

បច្ចុប្បន្នកម្លាំងនគរបាលក្រុងបាត់ដំបង នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែមិថុនា​នេះ​ បានកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹង សំណូមពររបស់ក្រុមគ្រួសារ និងអាណាព្យាបាល៕

Tags

Comment