• Today: November 21, 2024

រដ្ឋបាលខេត្តកែបបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិ ៣

រដ្ឋបាលខេត្តកែបនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប បានអញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ក្រោមវត្តមានអញ្ចេីញចូលរួមពីសំណាក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត។
     ក្នុងនាមប្រធានដឹកនាំ នៃកិច្ចប្រជុំនារសៀលនេះ ឯកឧត្តម សំ សារីន បានលេីកយកនូវរបៀបវារៈចំនួន១០ ដើម្បីដាក់ជូនអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័ត ៖
ទី១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣
ទី២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញ របស់ក្រុប្រឹក្សាខេត្ត  អាណត្តិទី៣ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣
ទី៣-លើករបាយការណ៍ប្រចាំខែសីហា របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត
- គណៈកម្មាធិការលទ្ធកម្ម
- គណៈកម្មាធិការសម្របសម្រួលបច្ចកទេស
- គណៈកម្មការសុរិយោដីខេត្ត
- គណៈកម្មាធិការពិគ្រោះយោបល់់់កិច្ចការស្ត្រី និងកុមារ
- របាយការណ៍ប្រចាំខែសីហារបស់ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្ត
៤-ពិនិត្យ និងអនុមត័លើសេចក្កីព្រាងដីកា ស្តីពី ការកែសម្រូលប្រការ១ ថ្មី(បី) នៃដីកាលេខ  ០៤១/២០ ដ.ក-តត ចុះ ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង   ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកែប ស្តីពីការកែសម្រូលមាសភាព និងតួនាទី  ភារកិច្ចមន្ត្រីទទួបន្ទុកព័ត៌មានរដ្ឋបាលខេត្តកែប
៥-ពិនិត្យ និងអនុម័តស្តីពីការកែសម្រួលប្រការ១នៃសេចក្តីសម្រេចលេខ០៣៥/១៩ស.ស.រ ចុះថ្ងៃអង្ការ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងែទី២៧ ខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកែប សី្តពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
៦-ពិនិត្យ និងអនុម័តស្តីពីការកែសម្រូលប្រការ១ថ្មី នៃសេចក្តីសម្រេចលេខ០៣១/២០ស.ស.រ ចុះថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងែទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្តីពី ការកែសម្រូលសមាសភាព គណៈកម្មាធិការលទ្ធកម្ម របស់រដ្ឋបាលខេត្តកែប នៃក្រុមប្រឹក្សា អាណត្តិទី៣
៧-ពិនិត្យ និងអនុម័ត ស្តីពី ការកែសម្រួលប្រការ១ថ្មី នៃសេចក្តីសម្រេចលេខ០៣២/២០ស.ស.រ ចុះថ្ងៃពុធ ៤កើត  ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងែទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្តីពី ការកែសម្រូលសមាសភាព គណៈកម្មាធិការសម្របសម្រូលបច្ចេកទេស របស់រដ្ឋបាលខេត្តកែប នៃក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
៨-សេចក្ដីព្រាងរបាយការណ៍ ស្ដីពី សកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៥០ ដល់កិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្ត 
៩-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្កីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តន៍ការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត
១០-បញ្ហាផ្សេងៗ។
    ក្នុងកិច្ចប្រជុំនារសៀលនេះ ក៏មានការអញ្ចេីញចូលរួមពីសំណាក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយិកាទីចាក់ការអង្គភាពសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ខខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ  មន្ត្រីព័ត៌មានរដ្ឋបាលខេត្ត និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ។(សឹង រ៉ាត់)

Tags

Comment