• Today: November 21, 2024

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ

នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ ដែលបានរៀបចំធ្វើឡើងសម្រាប់ហែក្បួនឃោសនា នៅស្រុកត្រាំកក់ និងក្រុងដូនកែវ ដោយមានសមាជិក សមាជិកគណបក្សចូលរួមជាង ៥០០០នាក់។ នៅក្នុងពិធីបើកយុទ្ធនាការឃោសនាលើកទី២ នេះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ បេក្ខជនឈរឈ្មោះតំណាងរាស្រ្ត របស់ គណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារ ចុះមូលដ្ឋាន ស្រុក ក្រុង ឃុំ សង្កាត់ និងភូមិ ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សខេត្ត ឯកឧត្តម យស ណាស៊ី ប្រធានគណៈអចិន្រ្តៃយ៍ខេត្ត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាច្រើនរូបផងដែរ ។ បន្ទាប់ពីស្ដាប់សារ របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានថ្លែងទីកាន់សមាជិកបក្សពីការដឹកនាំរបស់គណបក្ស ពីមួយអាណត្តិទៅមួយ អាណត្តិ មានការគាំទ្រច្រើនឡើង ពីបងប្អូនប្រជាពលរដ្ឋ ដោយសារតែគណបក្សប្រជាជន តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានកសាងអភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើនទ្វេឡើង។ បន្ថែមពីនេះដែរ ឯកឧត្តម កិត្តិនីតិកាសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអំពាវនាវឱ្យសមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ជាពិសេសបោះឆ្នោត ជូន គណបក្សប្រជាជនកម្ពុជា លេខរៀងទី ១៨ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ៕

Tags

Comment