• Today: December 03, 2024

កម្លាំងជំនាញការិយាល័យសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគីរីបានសហការជាមួយនឹងនគបាលនៃអធិការដ្ឋាននគរបាលស្រុកបរកែវចុះស្រាវជ្រាវ

 

ខេត្តរតនគិរី÷         នៅព្រឹកថ្ងៃទី 2 ខែកក្កដាឆ្នាំ 2023កម្លាំងជំនាញការិយាល័យសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគីរីបានដឹកនាំកម្លាំងដោយលោក នូវ ដារ៉ា ស្នងការរងទទួលផែនបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបកកែវចុះធ្វើការស៊ើបអង្កេតទីតាំងមួយកន្លែងដែលស្ឋិតនៅក្នុងភូមិ ១ ឃុំកក់ ស្រុកបរកែវ ខេត្តរតនគីរី ពេលកម្លាំងចុះទៅដល់ទីតាំនោះប្រជាពលរដ្ឋឃើញសមត្ថកិច្ចក៍នាំគ្នារត់ប្រសេចប្រសាចចេញពីទីតាំងនោះតែម្ដង។

មិនដូចអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយអំពីគាត់ថាគាត់ទៅជម្រិតទាប្រាក់ពីប្រជាពលរដ្ឋដែលជាកម្មករជីករ៉ែត្បូងនោះទេ។

គោលដៅដែលលោក នូវ ដារ៉ា ដឹកនាំកម្លាំងចុះទៅទីនោះគឺមានគោលបំណងរកមេខ្លោងដែលនៅពីក្រោយខ្នងយកអេស្កាវ៉ាទ័រដែលធ្វើសកម្មភាពជីកកកាយដីរុករករ៉ែត្បូងនៅទីតាំងនោះតែពុំឃើញនោះទេ លោក នូវ ដារ៉ា ស្នងការរងទទួលផែនបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តរតនគិរីបានមានប្រសាសន៍នៅព្រឹកថ្ងៃទី4 ខែកក្កដា ឆ្នាំ 2023នេះថា លោកបានដឹកនាំកម្លាំងចុះទៅទីតាំងនោះមែនក៏ប៉ុន្តែការដែលចុះទៅមិនឃើញអេស្កាវូទ័រកាយដីនៅទីនោះទេដោយពួកឈ្មួញដឹងខ្លួនហើយក៏បើកយកអេស្កាវ៉ាទ័រនោះទៅលាក់បាត់ស្រមោលតែម្ដង។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកសារព័ត៌មានចំនួន 3 អង្គភាព១,លោកបៀនគឹមសាន ភ្នាក់ងារទូរទស្សន៍ msj tv ប្រចាំខេត្តរតនៈគីរី ២,លោក សិន សំបូ ភ្នាក់ងារយកព័ត៌មានកាសែតកោះសន្តិភាពប្រចាំខេត្តរតនគីរី។៣,លោក មួន ប៊ុនថន អ្នសារព័ត៌មានតេជោសន្តិភាពប្រចាំខេត្តរតនគិរី។ បានសុំសហការជាមួយលោក នូវ ដារ៉ា ស្នងការរងទទួលផែនបទល្មើសសេដ្ឋកិច្ចចុះទៅដល់ទីនោះដែរ ក៏ប៉ុន្តែមិនឃើញអេស្កាវ៉ាទ័រនោះទេ។ហើយក៏មិនដូចអ្នកសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថាគាត់ទៅជម្រិតទារប្រាក់និងបំភិតបំភ័យប្រជាពលរដ្ឋអោយខ្លាចនោះទេ។

Tags

Comment