• Today: September 17, 2024

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យសារព័ត៌មានមានតួនាទីដ៏សំខាន់ ក្នុងចូលរួមការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិក គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល បានលើកឡើងថា "វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិតស្មារតី ទស្សនៈ និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ជាម្ចាស់ប្រទេស និងជាកញ្ចក់ឆ្លុះបញ្ចាំងតក្កភាពពិត ជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាលត្រូវការជាចាំបាច់ ដើម្បីជាមូលដ្ឋានក្នុងការកែលម្អរចំណុចខ្វះខាតសំដៅធ្វើយ៉ាងណាឆ្លើយតមនឹងតម្រូវការរបស់ប្រជពលរដ្ឋឲ្យបានលឿន"។ 

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃសោរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៅអគារពិពណ៌កោះពេជ្រ រាជធានីភ្នំពេញ។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លៃងថា "វិស័យសារព័ត៌មានមានតួនាទីដ៏សំខាន់ ក្នុងចូលរួមការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ថ្ងៃនេះពិតជាមានការសប្បាយរីករាយណាស់ បានជួបក្រុមការងារសារព័ត៌មាន បណ្តាញផ្សព្វផ្សាយសង្គម និងមន្ត្រីផ្នែកពាក់ព័ន្ធ និងយុវជនថ្នាក់កណ្តាល ដែលបានរៀបចំកម្មវិធីនេះឡើង ដោយសម្របសម្រួលក្នុងរយៈពេលខ្លី"។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា ពិតជាអគុណណាស់គ្រប់បណ្តាញផ្សព្វផ្យព័ត៌មាន រាជធានី ខេត្ត ក្រុមបណ្តាញផ្សព្វផ្សាយសង្គមឯករាជ បុគ្គលដែលមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយ បណ្តាញសារព័ត៌មាន ទូរទស្សន៍ អនឡាញទាំងអស់ ដែលបសនអញ្ជើញមកចូលនៅថ្ងៃនេះ។ លោកបណ្ឌិត  បានលើកឡើងថា ការចូលរួមថ្ងៃនេះក៏មានបងប្អូនមកពីក្រៅប្រទេស ពីតាមខេត្ត អភិបាលខេត្តមួយចំនួនការជួបជុំនេះ ក្នុងនាមជាមហាគ្រួសារ នៃបណ្តាញសារព័ត៌មានសង្គមរបស់គណបក្សបហរជាជនកម្ពុជា ក៏ដូចជាបងប្អូនមហាគ្រួសារព័ត៌មានកម្ពុជាទាំងអស់។ 

នាឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានពាំនាំការសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន។ លោកបណ្ឌិត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃបណ្តាញទំនាក់ទំនងសង្គមដែលបានចូលរួមយ៉ាងសកម្មក្នុងចែករំលែក និងការផ្សព្វផ្សាយជួនសារធារណជនឲ្យបានជ្រួលជ្រាប និងយលដឹងអំពីបញ្ហានយោបាយ សេដ្ឋកិច្ចសង្គម និងបញ្ហាព័ត៌មានផ្សេងៗ ដែលទាក់ទងនឹងជីវភាពប្រចាំថ្ងៃ អំពីស្ថានភាពពិតនៅកម្ពុជា ក្រៅពីនោះបានដើរតួនាទីយ៉ាងសកម្មក្នុងការបង្ហាញមុខមាត់ និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ទោះយ៉ាងការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីព្រឹត្តិការណ៍កម្រិតជាតិ អន្តរជាតិ ដូចជាព្រឹត្តការណ៍អង្គសង្ក្រាន កិច្ចប្រជុំអាស៊ានលើកទី៤០ ព្រឹត្តិការណ៍ប្រកួនកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបនឹងបញ្ចប់បានធ្វើឲ្យកម្ពុជាទទួលបាននូវការកោតសរសើរស្ងប់ស្ងែងពីបណ្តាប្រទេសជាច្រើនក្នុងតំបន់ និងពិភាពលោក។ កិច្ចការងារផ្សព្វផ្សាយព័ត៌មាននេះ ដែលជាអំណាចមួយធំណាស់ដែលប្រជាពលរដ្ឋទទួលបានហើយការចែកចាយ គឺជាការសំខាន់។ បើយើងមានផលិតផលហើយមិនចេះផ្សព្វផ្សាយក៏អត់មានអ្នកណាដឹងដែរ។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អញ្ចឹងប្រទេសកម្ពុជាយើងបានសុខសន្តិភាពយូឆ្នាំ និងមានការរីកចំរើនច្រើនហើយ នៅតែមានប្រទេសជាច្រើនក្នុងតំបន់តែម្តងនៅពេលប្រកួតកីឡាអាស៊ាននេះ ដូចអ្នកនៅហ្វីលីពីនមិនដែលមកនេះ គិតថាប្រទេសយើងនៅមានសង្គ្រាមនៅឡើយ ប៉ុន្តែតាមរយៈការចែករំលែកព័ត៌មានយើងទទួលបានផលច្រើន។ លើសពីនេះបងប្អូនធ្វើសកម្មភាពយ៉ាងមុតមាំប្រកបដោយឆន្ទៈ តាមស្មារតីធនធាន មនសិកាជាធ្លុងមួយសាមគ្គីជាតិរសរវើក តាមរយៈការចេញផ្សាយ Comment , Share , Like និងឡាយផ្ទាល់អំពលទ្ធផលវិជ្ជមាន នៃការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យរបស់កម្ពុជា ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជួនដល់ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសឲ្យបានជ្រាបច្បាស់ និងចូលរួមជាកម្លាំងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគួសបញ្ជាក់បន្ថែមថា វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិតស្មារតី ទស្សនៈ និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាកញ្ចក់ឆ្លុះបញ្ចាំងតក្កភាពពិតជាក់ស្តែងរបស់សង្គមដែលរាជរដ្ឋាភិបាលត្រូវការជាចាំបាច់ ដើម្បីជាមូលដ្ឋានក្នុងការកែលម្អរចំណុចខ្វះខាតសំដៅធ្វើយ៉ាងណាឆ្លើយតមនឹងតម្រូវការរបស់ប្រជពលរដ្ឋឲ្យបានលឿន។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ជាក់ស្តែងក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកន្លងមកនេះវិស័យព័ត៌មានបានចូលរួមចំណែកដោយផ្នែកលើមុខងារសំខាន់ៗ រួមមាន៖ 

ទី១- ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្នែកលើមូលដ្ឋាននិតិរដ្ឋ 

ទី២- ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើដល់ក្រោម ពីក្រោមដល់លើ 

ទី៣- ជាអ្នកផ្តល់ព័ត៌តមានបែបអប់រំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជ្រាតចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល 

ទី៤- ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ 

ទី៥- ជាអ្នកចូលរួមកែលម្អរសង្គមតាមរយៈកាតផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព ដែលប្រៀបដូចជាថ្នាំពេទ្យដ៏ពិសិទ្ធសម្រាប់បម្រើនៃការអភិវឌ្ឍន៍សង្គម ខណៈព័ត៌មានក្លែងក្លាយប្រៀបដូចជាថ្នាំពុលសម្រាប់សង្គមជាតិយ៉ាងដូច្នេះឯង។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា សារព័ត៌មានជាដៃគូរដ៏សំខាន់ណាស់តាមរយៈភារកិច្ច គឺជាចូលរួមក្នុង ៥ចំណុចខាងលើ។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអាចដឹងគ្រប់រឿងនូវចំណុចខ្លាំង ចំណុចខ្សោយទេ សម្តេចតេជោមិនអាចត្រាស់ដឹងគ្រប់ រាជរដ្ឋាភិបាលជាអ្នកអនុវត្តន៍ក៏មិនអាចដឹងអស់ដែរ អញ្ចឹងយើងត្រូវដោះស្រាយជាបន្ទាន់ទាន់ពេលវេលាចំគោលដៅ ដូច្នេះយើងត្រូវក្តាប់ចំណុចអវិជ្ជមានរបស់យើង តែទុកចំហរចោលយូវាទៅជាផ្អូមហើយខាតទើបសម្តេចតេជោបានយកចិត្តទុកដាក់ និងជួបជាមួយសារព័ត៌មានជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្តដល់សារព័ត៌មាន ដើម្បីផ្តល់ព័ត៌មានក្នុងការកាត់បន្ថយភាពឆកល្វែងនៃការអនុវត្តន៍ការងារជាពិសេសពាក់ព័ន្ធទៅនឹងរាជរដ្ឋាភិបាល។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន បានចាត់ឲ្យមានក្រុមមេធាវីដើម្បីការពារអ្នកសារព័ត៌មាន ដែលហ៊ានបញ្ចេញព័ត៌មានពិត គ្រប់ជ្រុងជ្រោយដោយផ្តល់ដើម្បីជួយគ្នាដោះស្រាយបញ្ហា ដែលនេះហើយសម្តេចតេជោមិនផ្តល់ឲ្យអ្នកបង្កើតព័ត៌មានក្លែងក្លាយ។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា ព័ត៌មានសំដៅទៅលើ ០២យ៉ាង គឺ៖ ទី១- អ្នកបង្កើតខ្លឹមសារយកព័ត៌មាន និងទី២- ជាអ្នកបណ្តាញចែកចាយ។ នៅក្នុងនេះច្បាស់ហើយមានបងប្អូនខ្លះជាអាជីវករ សិល្បករ...ប៉ុន្តែបងប្អូនមើលព័ត៌មានហើយ Share គឺបងប្អូនបានចូលរួមដោយមិនដឹងខ្លួនជាអ្នកចែកចាយព័ត៌មាននឹងហើយដែលសំខាន់។ បើសិនជាព័ត៌មានលឿនហើយល្អចែកចាយត្រូវ ប៉ុន្តែព័ត៌មាននោះមានបញ្ហាកុំចែកចាយនាំលំបាក។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា "សិទ្ធក្នុងការចូលរួមរបស់សារព័ត៌មានក្នុងការអភិវឌ្ឍន៍ប្រទេសនេះធំធេងណាស់ជាអំណាចទី៤ មិនធម្មតាទេ ហើយសារព័ត៌ម្នាក់ៗអំណាចទី៤នេះ ត្រូវវិមជ្ឈកាលចូលទៅប្រជាពលរដ្ឋជាង ១៧លាននាក់។ ពិតណាស់តាមផ្លូវច្បាប់អ្នកសារព័ត៌ទាល់តែមានការទទួលពីក្រសួងព័ត៌មាន ប៉ុន្តែបើនិយាយក្រៅផ្លូវការប្រជាពលរដ្ឋម្នាក់ៗសុទ្ធតែជាអ្នកសារព័ត៌មាន ដូច្នេះការផ្តល់ព័ត៌មានទាំងវិជ្ជមាន និងអវិជ្ជមានទាល់តែមានបងប្អូនជួយ៕


















 

Tags

Comment