• Today: November 03, 2024

ប្រជាពលរដ្ឋបង្ហាញអារម្មណ៍មោទកភាអចំពោះការអភិវឌ្ឍន៍រីកចម្រើនកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

 (ខេត្តកំពត)៖  នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលជាភ្ញៀវទេចរបានបង្ហាញអារម្មណ៍មោទកភាពចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេស  ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រធាន ជាមគ្គុទេសក៍ឯក ជាបីតាស្ថាបនិកសន្តិភាព។
ទេសចរទាំងនោះបានបង្ហាញគោលជំហ៊ររបស់ខ្លួន ថានៅតែបន្តបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំប្រទេសបន្តទៀត។ 
ប្រជាពលរដ្ឋដែលជាភ្ញៀវទេចរនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមកលេងកម្សាន្តខេត្តកំពតបានបង្ហាញអារម្មណ៍មោទកភាពរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជន ថាពីមួយអាណត្តិទៅមួយអាណត្តិ កម្ពុជាមានអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យ ពិសេសសម្តេចតេជោបានសាងនូវប្រវត្តិសាស្ត្រដ៏គួរឲ្យស្ញប់ស្ញែងថ្មីៗជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ជាអាទិការទប់ស្កាត់ការរីករាលដាលកូវីដ១៩ ការរៀបចំកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមជាដើម សមិទ្ធិផលទាំងនេះធ្វើឲ្យប្រជាពលរដ្ឋពេញចិត្ត និងនៅតែគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំប្រទេសបន្តទៀត។
ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅខែក្រោយនេះដែរ  ពលរដ្ឋទាំងនោះក៏បានបញ្ជាក់ថា ពួកគាត់ត្រូវតែទៅបោះឆ្នោត ព្រោះការបោះឆ្នោតជាកាតព្វកិច្ចរ និងថាការជ្រើសរើសថ្នាក់ដឹកនាំតំណាងរបស់ខ្លួន មានសារៈសំខាន់ណាស់ ប្រជាពលរដ្ឋត្រូវពិចារណាឲ្យច្បាស់ បើរើសតំណាងត្រូវ គ្រួសារ និងប្រទេសនឹងបន្តរីកមច្រើន តែបើរើសតំណាងខុស គ្រួសារ និងប្រទេសនឹងអនថយចុះ គ្មានភាពសុខសាន្ត និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះទេ។ 
គណៈកម្មការខេត្តបានរៀបចំការបោះឆ្នោតថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខនៅ វេលាម៉ោងព្រឹក ៧ រហូតដល់ ៣រសៀល ហើយប្រជាពលរដ្ឋទាំងពីរភេទ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដែលមានឈ្មោះនៅក្នុងបញ្ជី អាចទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់ខ្លួន ដោយសេរី  និងយុត្តិធម៌ និងរក្សាការសម្ងាត់។(សឹង រ៉ាត់)


Tags

Comment