• Today: September 17, 2024

រថយន្តត្រាល័រ និងអេស្ការវ៉ាទ័រ ០១គ្រឿង ត្រូវបានដោះលេង បន្ទាប់ផាកពិន័យអន្តរការ ចំនួន ៧លានរៀល ក្នុងករណីជីកកាយស្រះលើដីទួល ក្នុងតំបន់២

 

កំពង់ឆ្នាំង៖ រថយន្តត្រាល័រសម្រាប់ដឹកគ្រឿងចក្រ និងអេស្កាវាទ័រ ០១គ្រឿង ដែលសមត្ថកិច្ចចំរុះចាប់ឃាត់បញ្ជូនមកកាន់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីកាយស្រះលើដីទួលមួយកន្លែង ក្នុងតំបន់២ ត្រូវបានដោះលេងវិញបន្ទាប់ផាកពិន័យអន្តរការ។ 


រថយន្តដឹកគ្រឿង និងគ្រឿងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះឃាត់តាមបញ្ជារបស់លោក ឯក ស៊ុនរាក់ស្មី ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ខណៈដែលពួកគេបានជីកកាយដី ក្នុងតំបន់២ ធ្វើជាស្រះ និងលើកជាដីទួលជាប់នឹងខ្ទមអ្នក តាដែលជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋគ្មានច្បាប់ 
រថយន្ត និងគ្រឿងចក្រនេះ ត្រូវបានចាប់កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ កន្លងមននេះ នៅចំណុចខ្ទមអ្នកតា ក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ និងត្រូវបានដោះលែងវិញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីខណ្ឌរដ្ឋបាលជាលំផុលធ្វើការសម្របសម្រួល និងធ្វើផាកពិន័យអន្តរការ ចំនួន ៧លានរៀល។ 
តាមមន្ទ្រីនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ករណីជីកកាយដីតំបន់២ ធ្វើជាស្រះ និងលើកជាដីទួល គឺជាទង្វើខុសច្បាប់។ តាមច្បាប់ការជីកកកាយដីតំបន់២ មានទំហំក្រោម ២ម៉ឺនម៉ែត្រក្រឡា គឺខេត្តជាអ្នកសម្រេច និងបើលើសពីរម៉ឺនម៉ែត្រក្រឡាត្រូវសុំការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
ចំពោះសកម្មភាពនៃការជីកកាយដីតំបន់២ ធ្វើជាស្រះនិងលើកជាដីទួល នៅចំណុចខាងលើនេះ មានទំហំ ១០០ម៉ែត្រគុណនឹង ៥០ម៉ែត្រ ស្មើនឹង ៥ ០០០ម៉ែត្រ ការ៉េ ត្រូវបានសមត្ថកិច្ចជំនាញផាកពិន័យអន្តរកាលចំនួន ៧លានរៀល បង់ចូលថវិការរដ្ឋ និងធ្វើការណែនាំ អប់រំ ម្ចាស់គ្រឿងចក្រឱ្យយល់អំពីច្បាប់ផងដែរ៕

Tags

Comment