ខេត្តប៉ៃលិន៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិន បានអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសម្ពោធសមិទ្ធិផល ខ្លោងទ្វារ ក្នុងវត្តសុវណ្ណមុនីគិរីរតនារាម ដែលទើបកសាងរួច ដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ បានមានប្រសាសន៍ថា បេីកម្ពុជានៅតែបន្តមានសង្គ្រាមនោះកម្ពុជាយេីងមិនមានការកេីតឡេីងនូវសមិទ្ធិផលនានានោះទេ ។
ឯកឧត្តម បានថ្លែងអំណរគុណ អស់លោក លោកស្រី និងពុទ្ធបរិស័ទ ដែលបានលះបង់កម្លាំងកាយចិត្ត និងថវិការបស់ខ្លួនចូលរួមកសាងសមិទ្ធិផលឲ្យសម្រេចជោគជ័យក្នុងពេលនេះហើយទុកដំកល់ក្នុងព្រះពុទ្ធសាសនា និងជាទីគោរពប្រតិបត្តិរបស់អ្នកកាន់ព្រះពុទ្ធសាសនា។ កម្មវិធីបុណ្យឆ្លងនេះចាត់ទុកជាបុណ្យឆ្លងសទ្ធាដ៏ធំធេងរបស់ឯកឧត្តម អស់លោក លោកស្រី និងពុទ្ធបរិស័ទ ហើយសូម ឧទ្ទិស្សបុណ្យកុសលជូនចំពោះ លោកអ្នកដែលមានគុណទាំងឡាយមានមាតាបិតាជាដើម។ សូមលោក អ្នកដែលមានគុណទាំងនោះទទួលអនុមោទនា ត្រេកអរយកបុណ្យកុសលនេះ ដោយសេចក្តីរីករាយបើលោកអ្នកមាន គុណទាំងនោះធ្វើកាលកិរិយាទៅហើយ កើតទីណាដែលពុំសមរម្យ សូមកុសលដែលបានចូលរួមនាឱកាសនេះជួយ ស្រោចស្រង់ឲ្យបានរួចចាក់ចេញពីទីនោះមក ហើយសូមកុសលនេះជួយយិតយោងឲ្យអណ្ដែផុតចាកពីទីនោះ ហើយបញ្ជូនឲ្យទៅកើតក្នុងទីបរមសុខដូចបំណងប្រាថ្នា។
សាជាថ្មីម្តងទៀតឯកឧត្តមសូមថ្លែងអំណអរព្រះគុណ និងអរគុណ ចំពោះព្រះមន្ត្រីសង្ឃ ព្រះថេរានុថេរគ្រប់ព្រះអង្គ ឯកឧត្តម អស់លោក លោកស្រីនិងពុទ្ធបរិស័ទ ដែលបានចំណាយពេលវេលាដ៏មមាញឹកហើយ មានតម្លៃក្នុងកិច្ចការបម្រើជាតិមាតុភូមិ និងការងារចិញ្ចឹមជីវិតរបស់ខ្លួន ដើម្បីឆ្លៀតឱកាសចូលរួមក្នុងកម្មវិធីបុណ្យឆ្លង សមិទ្ធិផលក្នុងពេលនេះ សូមប្រគេនពរនិងជូនពរ ដល់ព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តម អស់លោក-លោកស្រី ពុទ្ធបរិស័ទ និងសិស្សានុសិស្សទាំងអស់សូមជូនតែនិងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
យោងតាមរបាយការណ៍លោកម៉េីង លីដា អភិបាលរងខេត្ត បានឱ្យដឹងថា ការសាងសង់ខ្លោងទ្វាវត្តសុវណ្ណមុនីគិរីរតនារាម (ហៅវត្តភ្នំក្រិញ) បានចាប់ផ្តើមកសាងចាប់ តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ និងបានកសាងរួចរាលជាស្ថាពរនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដោយមានគាំទ្រ ទាំងកម្លាំងស្មារតី និងធនធាន ពីព្រះសង្ឃ និងបរិស័ទជិត ឆ្ងាយ គ្រប់ទិសទី ការកសាង សមិទ្ធផលខាងលើបានទូទាត់ចំណាយអស់ ចំនួន ៤៦,៦៩០០,០០០រៀលគត់ (សែសិបប្រាំមួយលាន ប្រាំមួយរយកៅសិបពាន់រៀលគត់)នៅជំពាជាង៤,០០០,០០០រៀលគត់៕
Comment