ព្រៃវែង៖ អនីតិជនមិនទាន់គ្រប់អាយុបានបើកបរម៉ូតូបង្កជាករណីគ្រោះថ្នាក់ចរាចរណ៍បុកកង់បណ្តាលឲ្យរងរបួសទាំងសងខាង ដោយសារការខ្វះការប្រុងប្រយ័ត្ន ជាពិសេសនៅក្មេងមានស្មារតីមិនទាន់រឹងមាំតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១និង ៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវកៅស៊ូ ភូមិក្រសាំងទង ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ជនរងគ្រោះក្នុងករណីខាងលើ រួមាន៖ ទី១- ឈ្មោះ រឿន សុនុត ភេទប្រុស អាយុ ១៤ឆ្នាំ ,ទី២- ឈ្មោះ វុន សាវ៉ាន ភេទប្រុស អាយុ ០៨ឆ្នាំ ,ទី៣- ឈ្មោះ អាំ ស្រីយ៉ា អាយុ ០៩ឆ្នាំ ភេទស្រី អ្នកទាំងបី រស់នៅភូមិសំនយ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ។
នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1U-3563 បើកដោយឈ្មោះ រឿន នុត ភេទស្រីបានឌុបឈ្មោះ វុន សាវន បើកបរពីទិសដៅខាងលិចទៅទិសខាងកើត មកដល់ចំណុចកើតហេតុខាងលើ បានប៉ះកៀរកង់ ០១គ្រឿង ពណ៌ក្រហម កំពុងជិះដោយឈ្មោះ អាំ ស្រីយ៉ា ភេទស្រី បើកបរពីកើតទៅលិច បណ្ដាលឱ្យដួលរងរបួសទាំងសងខាង ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ។ រីឯវត្ថុតាងមានម៉ូតូ និងកង់ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរាជ្យ ៕
Comment