• Today: November 21, 2024

ចាប់ពីស្អែកនេះត្រៀមអាវភ្លៀងតាមខ្លួនផង! កម្ពុជា អាចមានភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់


នៅព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៣ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣ ឱ្យបានដឹងថា ចាប់ពីថ្ងៃទី ៣-៧ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន និង បន្តពីថ្ងៃទី ៨ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី។


លក្ខណៈបែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ °C
– ចាប់ពីថ្ងៃទី ៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិច លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
– បន្តពីថ្ងៃទី ៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C
– ចាប់ពីថ្ងៃទី ៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
– បន្តពីថ្ងៃទី ៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– ចាប់ពីថ្ងៃទី ៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
– បន្តពីថ្ងៃទី ៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

Tags

Comment