• Today: November 03, 2024

ទារកចម្លែកកើតមកមានជើង៤ និងដៃ៤ កើតក្នុងគ្រួសារកសិករមួយ នៅស្រុកសំពៅលួន


បាត់ដំបង៖ ស្រ្តីកសិករម្នាក់ បានឈឺពោះប្រសូត្រ បានកូនប្រុសម្នាក់ ប៉ុន្តែអ្វីដែលចម្លែកនោះ ទរកមានជើង៤ និងដៃ៤ ខុសពីទារកធម្មតា (កាយសម្បទាខុសប្រក្រតី ក្នុងស្រុកសំពៅលូន។


ករណីទារកកើតមកមិនប្រក្រតីនេះ កើតឡើង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងមន្ទីរពេទ្យបង្អែកសំពៅលូន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ការភ្ញាក់ផ្អើល និងគួរឱ្យសង្វែកនេះ គឺមានស្ត្រីកសិករម្នាក់ឈ្មោះ សាំង ឃីម អាយុ ៣២ឆ្នាំ បានប្រសូតកូនប្រុសម្នាក់ឈ្មោះសំ ណាង ដែលកើតមកខុសប្លែកពីទារកដ៏ទៃហើយចម្លែកបំផុត គឺជើងបួន ដៃបួន និងមានប្តីឈ្មោះ សុខ ខេន អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិអូកណ្ដុរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
តាមស្ត្រីដែលសម្រាកបានទារកចម្លែក បានរៀបរាប់ប្រាប់ថា គាត់មានកូន ចំនួន ០៥នាក់ ហើយក្នុងនោះកូនប្រុស ០៣នាក់ ស្រី ២ នាក់ គឺមានលក្ខណៈជាធម្មតា។ ចំឡែកកូមទី៦ កើតមកមានមានលក្ខណៈខុសប្លែកមិនប្រក្រតីបែបនេះ ហើយក្រុមគ្រួសារកំពុងតែជួបនូវការខ្វះខាតផងដែរ៕

Tags

Comment