• Today: November 21, 2024

ប្រជាពលរដ្ធ ស្នើរសុំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធជូយតភ្ជាប់ផ្លូវមួយខ្សែរ ដែលកំពុងពិបាកក្នុងការធ្វើដំណើរ

ឧត្តរមានជ័យ៖ កំណាត់ផ្លូវលំមួយខ្សែដែលរងការខួចខាតដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងអស់រយៈពេលប្រមាណ ២ឆ្នាំកន្លងមកហើយ ប៉ុន្តែមិនត្រូវបានយកចិត្តទុកដាក់ដោះស្រាយ ឬជួសជុលឡើងវិញ ដើម្បីសម្រួលចរាចរណ៍ជួនប្រជាពលរដ្ឋនោះឡើយ។

ផ្លូវលំដែលរងការខូចខាតអស់ជាច្រើនខែឆ្នាំយនោះ ស្ថិតត្រង់ចំណុចអូតាម៉ា ក្នុងក្នុងភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានជំនន់ទឹកភ្លៀវហូរផ្តាច់កាលពីឆ្នាំចាស់រហូតដល់ពេលនេះ មិនទាន់ឃើញមានអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធយកភ្នែកមើលឡើយ ទុកឲ្យពលរដ្ឋពិបាកវេទនាក្នុងធ្វើដំណើរបែបនេះសោះ។

តាមប្រជាពលរដ្ឋ ដែលរស់នៅតាមផ្លូវដែលដាច់ បានរៀបរាប់ថា ផ្លូវមួយខ្សែនេះចាប់ពីចំណុចអូរតាម៉ារហូតដល់បឹងត្រពាំងវែង ដែលគ្រប់គ្រងដោយមន្ទីរអភិវឌ្ឍន៍ជនបទ ប៉ុន្តែបានដាច់ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។ មួយវិញទៀតក៏ពុំដែលឃើញមានមន្ត្រីអាជ្ញាធរណាមកស្ថាបនាជួសជុលផ្លូវនេះដែរ ទុកឲ្យនៅមេម៉ាយរហូតមកដល់សព្វថ្ងៃ។

ចំពោះផ្លូវនេះ គឺមានសារៈសំខាន់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានដីស្រែចម្ការធ្វើដំណើរឆ្លងកាត់ក្នុងការដឹកជញ្ជូនកសិផលបើខែប្រាំងយើងអាចវាងបានដល់ពេលខែវស្សាទឹកលិចវិញនឹងខកខានដូចនេះពួកគាត់គឺនៅតែជួបការលំបាក។

លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តឧត្តរមានជ័យ បានឲ្យថា ផ្លូវក្រាលក្រួសក្រហមមួយខ្សែនេះកន្លងមកខាងសង្កាត់គេស្នើរឲ្យមន្ទីរជួយធ្វើបានរួចរាល់ជាស្ថាពរអស់ហើយ តែក្រោយមកទៀតជំនន់ទឹកភ្លៀងក៏បានហូរបុកផ្តាច់ហើយចំពោះផ្លូវត្រង់ចំណុចដែលបាក់ដាច់នេះ គឺលោកបានឲ្យក្រុមការងារធ្វើការតភ្ជាប់ម្តងជាពីរដងហើយនិងដាក់សំណើរទៅខាងថ្នាក់លើរួចហើយដែរ។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានបន្ថែមថា ដោយឡែកផ្លូវនេះ បើសិនជាតភ្ជាប់វិញក៏នៅតែបាក់ដដែលពីថាផ្លូវចំណុចចំមុខទឹកធំនៅពេលភ្លៀងមកទឹកហូរបុកខ្លាំងនៅតែដាច់បន្តទៀត។ បញ្ហានេះលោកក៏បានធ្វើរបាយការណ៏ដាក់ជូនទៅថ្នាក់លើដើម្បីស្នើរសុំកញ្ចប់ថវិការធ្វើឡើងវិញនូវផ្លូវដែលបាក់ដាច់ចំណុចអូរតាម៉ានេះដោយធ្វើជាទំនប់បង្ហូរទឹកវិញទើបបានជាប់ល្អ។

លោកប្រធានមន្ទីរបញ្ជាក់ថា ម៉្យាងវិញទៀតថវិការដែលថ្នាក់លើទំលាក់មកឲ្យខាងមន្ទីរអភិវឌ្ឍន៍ជនបទមានកំណត់ គឺឲ្យតភ្ជាប់តែផ្លូវក្រាលក្រួសក្រហមប៉ុណ្ណោះទេ៕

Tags

Comment