• Today: November 21, 2024

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនឲ្យបានជ្រាថា

 

អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី៩ខែសីហាឆ្នាំ២០២៣នេះ ក្រុមការងារបានឃេីញ អ្នកប្រេីប្រាស់បណ្តាញសង្គម បង្ហោះនូវរូបភាពបុរសម្នាក់ដែលមានការស្លៀកពាក់ជាប្រជាការពារហេីយមានរូបភាពកាំ-ភ្លេី-ង-ខ្លី នៅត្រង់ចង្កេះផងឈរនៅចំណុចមុខវេទិការអុំទូកស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ 
ក្រៅពីការបង្ហោះរូបភាពអ្នកប្រេីប្រាស់បណ្តាញសង្គមផ្តេីមចោទជាសំណួរថា តេីប្រជាការពារនៅសង្កាត់ចំការសំរោង មានសិទ្ធិប្រេីអា-វុ-ធ-ខ្លី សម្រាប់ចុះល្បាតដែរឬទេ….? ហេីយទិដ្ឋភាពនេះត្រូវបានអ្នកប្រេីប្រាស់បណ្តាញសង្គមផ្សេងទៀតក៏បន្តការចែកចាយជាបន្តបន្ទាប់។ 
    ឃេីញការផ្សព្វផ្សាយបែបនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាទៅលោកអធិការនគរបាលក្រុងបាត់ដំបងនិងក្រុមការងារផងធ្វេីការស្រាវជ្រាវនិងបំភ្លឺចំពោះបញ្ហានេះ។ 
   នៅវេលានេះលោកអធិការនគរបាលក្រុងបាត់ដំបងបានកោះហៅសាមីខ្លួនឈ្មោះមីន សុជា ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិចំការសំរោង២សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ជាប្រជាការពារសង្កាត់មកធ្វេីការសាកសួរ នៅអធិការដ្ឋានជុំវិញបញ្ហានេះ ហេីយជាលទ្ធផលសាមីខ្លួនបានឆ្លេីយបញ្ជាក់ថា ថ្មីៗនេះពេលរូបគាត់ត្រូវបានចាត់តាំងឱ្យបំពេញភារកិច្ចការពារសន្តិសុខនៅចំណុចវេទិការអុំទូក នៅសង្កាត់ស្វាយប៉ោ គាត់បានឃេីញក្មេងៗដេីរតាមផ្លូវហេីយមានកាន់ កាំ-ភ្លេី-ងជ័រមួយដេីម ពេលនោះគាត់សុំមេីលហេីយបានយកមកដាក់ជាប់ចង្កេះខោខាងស្តាំរួចឱ្យគេថតឱ្យ បន្ទាប់មកក៏ប្រគល់កាំ-ភ្លេី-ងជ័រនោះឱ្យទៅក្មេងនោះវិញទៅ រួចរូបគាត់បានបង្ហោះរូបភាពនេះទៅក្នុងគ្រុបឆាតដែលជាគ្រុបប្រជាការពារដូចគ្នា លុះបន្ទាប់មករូបភាពនេះក៏ត្រូវបែកធ្លាយទៅក្នុងបណ្តាញសង្គមយ៉ាងព្រោងព្រាតតែម្តង រូបគាត់បានទទួលស្គាល់ កំហុសនេះ ព្រោះជាការលេងសេីចប៉ុន្តែបានធ្វេីឱ្យមានការភាន់ច្រឡំ ក្នុងបណ្តាញសង្គម ។ ក្រោយការសាកសួររួចសមត្ថកិច្ចនគរបាលក្រុងបានធ្វេីការអប់រំណែនាំគាត់កុំឱ្យមានសកម្មភាពបែបនេះបន្តទៀត នៅថ្ងៃមុខ។ 
  សូមបញ្ជាក់ជូនថា កងប្រជាការពារមិនត្រូវមានបំពាក់អាវុធឱ្យប្រេីប្រាស់នោះទេ នៅពេលបំពេញភារកិច្ចហេីយភារកិច្ចរបស់គាត់គឺរួម សហការជាមួយកងកម្លាំងនគរបាល ក្នុងការការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងធ្វេីការងារសង្គមផ្សេងៗទៀត ។

Tags

Comment