សៀមរាប៖ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងភរិយាបានជួបជជេក និងសំណេះសំណាលជាមួយ លោក បឺត សំរ៉េច អស់រយៈពេលជិត ១០ម៉ោងនៅគេហដ្ឋានផ្ទះទឹក ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ និងសរសេររៀបរាប់អំពីរឿងរ៉ាវជីវប្រវត្តិដ៏ជួរចត់របស់ បឺត សំរ៉េចផងដែរ។
អ្នកឧកញ៉ា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប បានសរសេរថា “ខ្ញុំបានជជែកសំណេះសំណាល ជាមួយក្មួយ បឺត សម្រេច តាំងពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង ២និង៣០នាទីទាបភ្លឺ ដោយបានដឹងរឿងរ៉ាវប្រវត្តិរូបក្មួយ បឺត សំរ៉េច ដឹងតាមរយៈម្តាយចិញ្ចឹមប្រាប់កាលពីនៅក្មេង”។ អ្នកឧកញ៉ា បានបន្ថែមថា “ខ្ញុំ និងភរិយាដោយបានស្តាប់ការរៀបរាប់របស់ក្មួយ បឺត សម្រេច ឃើញថា ក្មួយបឺត សំរេច សព្វថ្ងៃមានការខ្វះខាតក្នុងជីវភាពរស់នៅ ហើយពេលនេះម្តាយចិញ្ចឹមក៏ឈឺទៀត។ ខ្ញុំ និងភរិយាក៏ជូនជាថវិកា ចំនួន ២០០០ដុល្លារសហរដ្ឋអាមេរិក”។
សូមរំឭកថា អតីតកីឡាករប្រដាល់គុនខ្មែរ លោក បឺត សំរេច កាលពីពេលថ្មីៗនេះ បានចេញវីដេអូឃ្លីប មួយដោយលោកបានលើកឡើងថា «រហូតមកទល់នាពេលនេះ លោកមិនចង់អធិប្បាយអ្វីវែងឆ្ងាយ ឡើយព្រោះលោកបានលាក់បាំងរឿងនេះមកអស់រយៈពេលជាង ៤០ឆ្នាំមកហើយ»។ លោកបន្តថា « បច្ចុប្បន្ន ខ្ញុំបានអ្វីខ្លះពីគាត់ (លោក ស៊ី ន ស៊ី សា មុត) ហើយគាត់បានបន្សល់អ្វីខ្លះ? សម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែនិយាយបរិយាយដើម្បីឲ្យបងប្អូនបានដឹងថា ខ្ញុំ ជាកូនរបស់គាត់ហើយខ្ញុំមិនចង់តោងឈ្មោះគាត់ធ្វើ ជាមានបានអ្វីឡើយកុំតែធ្វើបាបខ្ញុំទៅបានហើយ » ។
លោក បញ្ជាក់ ថា « រឿង នេះ ដោយសារ តែ ម្តាយ ខ្ញុំ ជា អ្នក អង្វរ ឲ្យ លោក និយាយ ទេ ដោយ គាត់ តែង ប្រាប់ ខ្ញុំ ថា ខ្ញុំ ចាស់ ហើយ គាត់ ស្តាយ ខ្ញុំ ឲ្យ ខ្ញុំ និយាយ ទៅ ក្រែង មាន គេ អ្នក ស្រឡាញ់ ប៉ា ហើយ ស្រឡាញ់ ខ្ញុំ តើ ខ្ញុំ ចង់បាន អ្វី ពី បងប្អូន? ។ បងប្អូន ខ្លះ មិន ស្គាល់ ពី ភាព កំព្រា អត់ ម៉ែ អត់ ឪ ដូច ខ្ញុំ ទេ » ។
លោក បឺត សំរេច បាន បន្ថែម ថា « អ្វី ដែល លោក ធ្វើ នេះ គឺ ដើម្បី ម្តាយ របស់ លោក ព្រោះ គាត់ កាន់តែ ចាស់ ហើយ លោក មិន ដែល ចង់បាន ទ្រព្យ អ្វី ឬ ពី ក្រុម គ្រួសារ ប៉ា របស់ លោក ដែរ គឺ មាន តែ ជូនពរ ឲ្យ ពួក គាត់ មាន សេចក្តីសុខ និង អាយុ វែង ប៉ុណ្ណោះ និង សូម ឲ្យ បងប្អូន បង្កើត របស់ លោក ប៉ុន្មាន នាក់ ដែល នៅ សល់ ទទួល បាន សេចក្តី ស្រឡាញ់ ពី លោក ដែល ជា ឈា ម ជ័រ ដូច គ្នា ហើយ នៅ សល់ ម្នាក់ ដែរ » ៕

Comment