• Today: November 21, 2024

រថយន្ត ម៉ាក Lexus RX350 ពាក់ស្លាកលេខនគរបាល 2-5201 បើកលឿងបុកគូតកុងតឺន័រក្រឡាប់ផ្ងារជើង

 

ភ្នំពេញ៖  រថយន្ត ម៉ាក Lexus RX350 ពាក់ស្លាកលេខនគរបាល 2-5201 មួយគ្រឿង បានបើកបរក្នយងល្បឿនលឿនខ្វះការប្រុងប្រ័យត្ន ខណៈពេលជួបឧបស្គក ជាហ្វាំងមិនទាន់ បានជ្រុលបុករថយន្តកុងតឺន័រមួយគ្រឿងទៀត កំពុងបេីកបត់ត្រឡប់ក្រោយ បណ្តាលឲ្យក្រឡាប់ផ្ងាជើង។ 


ករណីរថយន្តស្លាកលេខនគរបាល បើកបុកបុកគូតរថយន្តយន្តកុងតឺន័រក្រាឡាប់ផ្ងារជើងនេះ កើតឡើងនៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅលើស្ពានផ្លូវលេខ២១៧ ក្បែរក្រុមហ៊ុនស្រាបៀរកម្ពុជា ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 
តាមប្រភពព័ត៌មាន បានឲ្យដឹងថ រថយន្តរងគ្រោះ ម៉ាក LEXUS RX 350 ពណ៌ខ្មៅ ពាក់ផ្លាកលេខនគរបាល 2-5201 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់បានជ្រុកបុកគូទរថយន្តកុងតឺន័រពេញមួយទំហឹងបណ្ដាលឱ្យរថយន្ត Lexus ក្រឡាប់ផ្ងារជើងរងការខូចខាតទាំងស្រុងសំណាងល្អតៃកុងរបួសស្រាល និងភ្លាមៗនោះរថយន្តកុងតឺន័របានបន្ថែមល្បឿងគេចបាត់ពីកន្លែងកើតហេតុតែម្តង។ 
បន្ទាប់ពីកើតហេតុបង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋចោមរោមមើល និងជួយសង្គ្រោះអ្នកបើកបររថយន្ត LEXUS RX 350 ពាក់ស្លាកលេខនគរបាលចេញពីរថយន្ត រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រោយផ្នែកជំនាញផ្នែកចរាចរណ៍ បានចុះមកដល់ ដោយបានពិនិត្យ និងវាស់វែងមិនមានប៉ះពាល់ដល់សម្បត្តិសាធារណៈរបស់រដ្ឋ ទើបសមត្ថកិច្ចសម្រេចឱ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទួចយករថយន្តបង្កចេញពីកន្លែងកេីតហេតុយកទៅជួសជុលដោយខ្លួនឯង ៕

Tags

Comment