• Today: November 21, 2024

ប្រពន្ធលោកវរសេនីយ៍ ធាម ដែន ប្រធានប៉ុស្ដិ៍នគរបាលការពារព្រំដែនបឹងជ្រោង រងការប្រើអំពើហិង្សា និងប្រើប្រាស់អាវុធ AK47 គំរាមសម្លាប់ពីប្តីស្នើសុំអត្តរាគមន៍ពីសម្តេចតេជោ

ត្បូងឃ្មុំ៖ លោកវរសេនីយ៍ ធាម ដែន ប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងជ្រោង ត្រូវបានភរិយាដាក់ពាក្យបណ្តឹងគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ ដោយសារបុរសជាប្តីបានអំពើហិង្សា ជេរប្រមាថដូចសត្វធាតុ  និងប្រើប្រាស់អាវុធ AK47 គំរាមថា នឹងសម្លាប់ និងស្នើសុំមានវិធានការចំពោះមន្ត្រីអនុវត្តន៍ច្បាប់ដោះលេងបាត់។

យោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ អ៊ុ ឡានី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានគោរពជួនសម្តេចតេជោ ហ៊ុន សែន សំណើសុំមានវិធានការណ៍ផ្លូវច្បាប់ចំពោះមន្ត្រីអនុវត្តច្បាប់ដែលបានដោះលែងឈ្មោះ ធាម ដន ជានាយ ប៉ុស្តិ៍នគរបាលការពារព្រំដែនបឹងជ្រោង ពីបទៈ ប្រើអំពើហឹង្សាលើរាងកាយ និងគម្រាមសម្លាប់ដោយបើ អាវុធអាកាមកលើរូបនាងខ្ញុំជាប្រពន្ធ និងស្នើសម្ដេចមេត្តាចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់។

ស្ត្រីរងគ្រោះបានជម្រាបជូនសម្តេចតេជោថា ឈ្មោះ ធាម ដន អាយុ ៤២ឆ្នាំ មានតួនាទីជា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនបឹងជ្រោង ស្ថិតនៅភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវជាប្តីរបស់នាងខ្ញុំ និងមានកូនក្នុងបន្ទុក ចំនួន០៣នាក់។ ក្រោយពីបានរួមរស់ជាប្ដីប្រពន្ធ ជាមួយគ្នាអស់រយៈពេល១៥ឆ្នាំមកនេះ ឈ្មោះ ធាម ដន តែងតែផឹកស៊ី ហើយរករឿង ជេរដៀលប្រមាថនាងខ្ញុំនៅ ចំពោះមុខកូនៗ កូនចៅក្នុងផ្ទះ និងមុខមិត្តភក្តិគាត់ជារឿយៗ ហើយថែមទាំងបានវាយធ្វើបាបលើរាងកាយ និងយកកាំភ្លើងមកគម្រាមបាញ់សម្លាប់មកនាងខ្ញុំជាញឹកញ៉ាប់។

ស្ត្រីរងគ្រោះដោយសារប្តីជាមន្ត្រីប៉ូលិសប្រើហិង្សា និងគំរាមសម្លាប់ បានបញ្ជាក់ជូនសម្ដេចតេជោ ហ៊ុន សែន ជ្រាបថា ចាប់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្រោយឈ្មោះ ធាម ដែន បានគម្រាមយកកាំភ្លើងមកបាញ់សម្លាប់នាងខ្ញុំ ក្រោយមកនាងខ្ញុំភ័យខ្លាចជាខ្លាំងនឹងបាន ប្លុកហ្វេសប៊ុក និងលេខទូរស័ព្ទគាត់ចោលហើយ មិនដែលទទួលការទាក់ទង ឬមានទំនាក់ទំនងតាមទូរស័ព្ទជាមួយនឹងជនដៃដល់ឡើយ បើមានពាក្យថា មានទំនាក់ទំនង គឺជាការភូតកុហករបស់ឈ្មោះ ធាម ដន ឬសមត្ថកិច្ចសន្និដ្ឋានខ្លួនឯងទាំងអស់ ដើម្បីជាលេសដោះខ្លួន ឬដោះលែងឈ្មោះ ធាម ដន ប៉ុណ្ណោះ។

អ្នកស្រី អ៊ុ ឡានី ក៏បានដាក់ពាក្យប្តឹងស្វែងរកយុត្តិធម៌ ទៅនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ,លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងចុងក្រោយនេះគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ៕

Tags

Comment