• Today: December 03, 2024

ក្រុមអ្នកលេងកាំបិទខ្វែវ និងដាវ ចំនួន ០៥នាក់ ប្រើហិង្សាបណ្តាលឲ្យជនរងគ្រោះមរណភាព ត្រូវបានចាប់ខ្លួន

ស្វាយរៀង៖ ក្រុមអ្នកលេងកាំបិទខ្វែវ និងដាវត្រូវកម្លាំងនគរបាលខេត្តស្វាយរៀង  បង្ក្រាបជនសង្ស័យ ចំនួន ០៥ នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាបណ្តាលឲ្យមរណភាពជនរងគ្រោះ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។ 

នគបាលបាលឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីឪពុករបស់ជនរងគ្រោះ ដែលមានទីលំនៅភូមិរវៀង ឃុំគ្រួស ស្រុកស្វាយជ្រំ ថានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០០:៣០នាទី ស្ថិតនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប កូនរបស់ខ្លួនត្រូវបានក្មេងមួយក្រុមយកដុំថ្មគុប និងយកកាំបិតកាប់កូនរបស់ខ្លួន បណ្តាលអោយស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង។ 

អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ  វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជា អោយកម្លាំងនគរបាលការិយាល័យជំនាញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៥នាក់ ប្រុស ព្រមទាំងបានដកហូតបាន កាំបិត ០២ដើម និងដាវ ០២ដើម។ 

បច្ចុប្បន្ន ជនសង្ស័យទាំង០៥ រួមនឹងវត្ថុតាង កំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

 

Tags

Comment