ភ្នំពេញ៖ ហេតុការណ៍ឆេះកន្លែងស្នាក់បុគ្គលិករោងចក្រផលិតមីនេះ បានកើតឡើងយប់ឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នេះដែលមានម្ចាស់បន្ទប់មានឈ្មោះ ភីសេីត កាត់សែម ជនជាតិថៃ អាយុ ៧០ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងស្នាក់នៅកន្លែងកេីតហេតុ ត្រូវអគ្គិភ័យឆាបឆេះបន្ទ មានទំហំ ៨ម៉ែត្រគុណ៨ម៉ែត្រ ធ្វើពីបេតុង នៅជាន់ទី១ ។
អគ្គិភ័យបានឆាបឆេះបន្ទប់ស្នាក់នៅរបស់បុគ្គលិករោងចក្រផលិតមី ប្រេស៊ីដេនហ្វូត ស្ថិតនៅជាប់បណ្ដោយផ្លូវលេខ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំ បង្កឱ្យផ្អើលដល់អាជ្ញាធរមានសមត្ថកិច្ចចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ
តាមការបំភ្លឺរបស់សាក្សីជាសន្តិសុខឈាមរោងចក្រ បានឲ្យដឹងថា នៅពេលពួកគាត់យាមនៅក្នុងរោងចក្រ ហើយគាប់ជួនដល់ម៉ោងកេីតហេតុ ស្រាប់តែបុរសជាជនជាតិថៃដែលជាអ្នកគ្រប់គ្រងនៅរោងចក្រនោះ បានស្រែកហៅឱ្យជួយ។ ពេលពួកគាត់រត់ទៅក៏ឃេីញមានអណ្ដាតភ្លើង និងផ្សែងចេញពីបន្ទប់ទើបពួកគាត់ជួយទាញទុយយោទឹក និងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ប៉ុន្តែមិនអាចគ្រប់គ្រងបានទេ ព្រោះស្ថានភាពភ្លើងឆេះខ្លាំងពេកប ក៏រាយការណ៍ជូនកម្លាំងសមត្ថកិច្ចសុំជំនួយរថយន្ដពន្លត់អគ្គិភ័យអោយជួយធ្វើអន្តរាគមន៍ភ្លាមៗ។
បន្ទាប់ពីទទួលបានព័ត៌មាន រថយន្តបង្ការ ពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ,រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរ ចំនួន ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ ចំនួន ០២គ្រឿង បានបាញ់ពន្លត់អស់ទឹក ចំនួន ០៣រថយន្ដ ទេីបធ្វើឱ្យភ្លើងរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង ៤ទៀបភ្លឺថ្ងៃដដែល។
ករណីអគ្គិភ័យនេះដែរ គឺមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែឆេះសម្ភារក្នុងបន្ទប់អស់ទាំងស្រុងតែប៉ុណ្ណោះ។ ចំពោះមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីចេញពីកំសៀវដាំទឹក ទេីបធ្វើឱ្យមានការឆាបឆេះនេះឡេីង ៕
Comment