ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ដល់មន្ត្រីគ្រប់ថា «បើជាមន្ត្រីត្រូវធ្វើតាមច្បាប់ កុំរងចាំតែបទបញ្ជាពីថ្នាក់លើ ឬនាយករដ្ឋមន្ត្រី ត្រូវខិតខំធ្វើការងារទៅ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មន្ត្រីរបស់យើងត្រូវតែធ្វើតាមច្បាប់ កុំរងចាំតែមានបញ្ជាពីថ្នាក់លើ ឬនាយករដ្ឋមន្ត្រីអញ្ចេះអញ្ចុះបាននាំគ្នាធ្វើ គឺត្រូវខិតខំធ្វើទៅ ហើយវិធីសាស្ត្រដឹកនាំក្នុងការងារមាន៣ គឺត្រូវចេះរៀបចំផែកការឱ្យបានជាក់លាក់ មានទិសដៅច្បាស់លាស់ និងស្ថានភាពគ្រប់ជ្រុងជ្រោយ ,ត្រូវរៀបចំផែនការសកម្មភាព គ្រប់ជ្រុងជ្រោយតាមស្ថានភាពជាក់ស្តែង និងត្រៀមលក្ខណៈដើម្បីដោះបញ្ហប្រឈមនានា ជាពិសេសកក្តាចៃដន្នត្រូវដោះស្រាយបន្ទាន់ហើយកក្តាចៃដន្ននេះ គឺជាការរឿងចាំបាច់ និងសំខាន់បំផុត»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «កក្តាចៃដន្នវាអាចកើតមានគ្រប់ពេលវេលាដែលមិនអាចសន្និដ្ឋាន ដូចកាលករណីនៅកោះពេជ្ររត់ជាន់គ្នាស្លាប់ជាដើម ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត»៕
Comment