• Today: November 21, 2024

អំពើឃាតកម្មខ្មាន់កាំភ្លើងបាញ់សម្លាប់ពីរនាក់ប្ដី-ប្រពន្ធ ជាអ្នកចិញ្ចឹទា នៅស្រុកខ្សាច់កណ្ដាល សង្ស័យរឿងគំនុំ

កណ្តាល៖ ករណីឃាតកម្មដ៏សាហាវនេះ បានកើតមាននៅវេលាម៉ោង ៣ទៀបភ្លឺ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ខណៈពេលនេះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ។ 

 ជនរងគ្រោះ ០២នាក់ប្តី ប្រពន្ធជាអ្នកចិញ្ចឹមសត្វទា ត្រូវបានខ្មាន់កាំភ្លើងលួចបាញ់ប្រហារបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម សង្ស័យជារឿងគំនុំផ្ទាល់ខ្លួន។

 តាមសេចក្តីរាយការណបឋម បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ មានឈ្មោះ ម៉ុច ម៉ៅ ជាប្តី និងឈ្មោះ គល់ ហាន់ ជប្រពន្ធ បានស្លាប់នៅខាងក្រោយផ្ទះយ៉ាអាណោចអាធម្មបំផុត។

 នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល ថាករណីខាងលើជាករណីឃាតកម្ម។

 សូមរម្លឹកថា កាលពីកន្លងទៅក្រុមគ្រួសារជនរងគ្រោះត្រូវបានជនមិនស្គាល់អត្តសញ្ញាណចូលកាប់នៅក្នុងទ្រង់ទារបស់ជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំខាងលើម្តងរួចមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះសមត្ថកិច្ចពុំទាន់ស្រាវជ្រាវរកមុខជនដៃដល់ឃើញនៅឡើយទេ។ លុះពេលនេះស្រាប់តែខ្មាន់កាំភ្លើងមកបាញ់ប្រហារទាំងពីរប្ដីប្រពន្ធស្លាប់តែម្តង។

 បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះពិនិត្យជុំកន្លែងកើត ស្វែងរកវត្ថុតាង ស្លាកស្នាមផ្សេងៗ ដើម្បីជាពន្លឺខ្លះស្រាវជ្រាវកំណត់មុខសញ្ញាជាឃាតករ និងឃាត់ខ្លួនយកមកផ្តន្ទាទោស៕

Tags

Comment