• Today: November 21, 2024

លោកវរសេនីយ៍ឯក អ៊ិម កុសល ផ្តល់បទសម្ភាសន៍ ជូនទូរទស្សន៍ជាតិកម្ពុជា(ទទក) ស្តីពីវឌ្ឍនភាពនៃការរីកចម្រើនរបស់កងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទាំងពេល បច្ចុប្បន្ននិងទាំងពេលអនាគត


ខេត្តបាត់ដំបង៖    លោកវរសេនីយ៍ឯក អ៊ិម កុសល ស្នងការរងផ្តល់បទសម្ភាសន៍ ជូនទូរទស្សន៍ជាតិកម្ពុជា(ទទក) ស្តីពីវឌ្ឍនភាពនៃការរីកចម្រើនរបស់កងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទាំងពេល បច្ចុប្បន្ននិងទាំងពេលអនាគត។
     នៅព្រឹកថ្ងៃអង្គារ ៦កើតខែស្រពណ៍ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងនិងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  បានជួបជាមួយក្រុមការងារ ទូរស្សន៍ជាតិកម្ពុជា(ទទក) ដើម្បីផ្តល់នូវបទសម្ភាសន៍ពិសេ សទាក់ទងនឹងប្រធានបទ (ខេត្តបាត់ដំបងវឌ្ឍនភាព ថ្មីលើដែនដីចាស់) ដែលផ្តោតសំខាន់លើ វឌ្ឍនភាពនៃការរីកចម្រើនរបស់កងកម្លាំងនគរបាលជាតិ នៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងកិច្ចរក្សាការពារនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុខសុវត្ថិភាពជូនប្រជា ពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តជាតិ និងអ្នកវិនិយោគ ដែលមានវត្តមាននៅលើទឹកដីនៃខេត្តបាត់ដំបងទាំងមូល ៕

Tags

Comment