• Today: November 21, 2024

ឯកឧត្តម រាជ សុភទ្ទ ដឹកនាំសមាជិក និងសមាជិកា គណបក្សប្រជាជនកម្ពុជា ដង្ហែឃោសនាបោះឆ្នោត ចំនួន៣៥០រូប


បាត់ដំបង: នាព្រឹក ថ្ងៃសៅរ៍ ១៤ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម រាជ សុភទ្ទ ប្រធានក្រុមការងារគណបក្សប្រជាជន កម្ពុជា ចុះជួយមូលដ្ឋានឃុំអំពិលប្រាំដើម បានអញ្ជើញអបអរសាទរខួបលើកទី៧២ 


(២៨  មិថុនា  ១៩៥១  ~ ២៨  មិថុនា  ២០២៣)  ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងដង្ហែ ឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំង ដឹកនាំសមាជិក និងសមាជិកា  គណបក្សប្រជាជនកម្ពុជា  ចំនួន៣៥០រូប ដោយប្រើប្រាស់ឡានចំនួន ៦០គ្រឿង និងម៉ូតូចំនួន៨០គ្រឿង។
ក្រោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសចេញនូវសេចក្តីថ្លែងការណ៍ពិសេស ដោយមានការផ្សាយបន្តផ្ទាល់ជូនដល់សមាជិក សមាជិកគណបក្ស តាមរយះទូរទស្សន៍ និងបណ្តាញសង្គមនានា ដែលសេចក្តីថ្លែងការណ៍ពិសេសនោះ មានចំនួន៧ទំព័រ ទាក់ទងទៅនឹងគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ អភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែរីកចម្រើន បន្តទៀតនាពេលខាងមុខ ចប់ភ្លាម ឯកឧត្តម សក់ សេដ្ឋា ប្រធានក្រុមការងារគណបក្សប្រជាជន កម្ពុជា ចុះជួយមូលដ្ឋានស្រុក បវេល បានបន្តថ្លែងការណ៍ និងក្រោយ
ឯកឧត្តម សក់ សេដ្ឋាបានថ្លែងការណ៍រួច ឯកឧត្តម  រាជ សុភទ្ទ ប្រធានក្រុមការងារគណបក្សប្រជាជន កម្ពុជា ចុះជួយមូលដ្ឋាន ឃុំអំពិលប្រាំដើម បានដឹកនាំសមាជិក សមាជិកា ទាំង ៣៥០រូប ធ្វើការដង្ហែ និងឃោសនាបោះឆ្នោតទូទាំងឃុំនេះ ដើម្បីជូនដំណឹង និងលើកទឹកចិត្តប្រជាពលរដ្ឋទូទៅធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការការពារសន្តិភាព ស្ថេរភាពនយោបាយ និងការពារសមិទ្ធផលជាច្រើនឥតគណនារបស់កម្ពុជា ជាពិសេសសម្រាប់ប្រជាពលរដ្ឋ រួមជាមួយនឹងសមាជិក សមាជិកាគណបក្សប្រជាជន កម្ពុជា ឃុំអំពិលប្រាំដើមទាំងមូល។
ក្រោមការដឹកនាំដ៏វៃឆ្លាត របស់ឯកឧត្តម រាជ សុភទ្ទ ដោយស្របតាមគោលនយោបាយគណបក្សប្រជាជន កម្ពុជាក្រុមការងារ ឯកឧត្តមប្រធាន បានធ្វើការចែកជូនអាហារសម្រន់ដល់សមាជិក សមាជិកគ្រប់រូបនាពេលកំពុងដង្ហែ និងឃោសនាបោះឆ្នោត។ ក្នុងឱកាសប្រារព្ធពិធីខួបកំណើតគណបក្សប្រជាជនកម្ពុជាលើកទី 72 និងជាថ្ងៃចូលរួមអបអរសាទរ ពិធីបើកយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក្រុមការងារតំណាងផ្ទាល់ឯកឧត្តម ម៉េង សុភ័ណ្ឌ បានចូលរួមជូនទឹកសុទ្ធដល់សមាជិក សមាជិការអំឡុងពេលដង្ហែ និងឃោសនាបោះឆ្នោតនេះផងដែរ។
សូមបញ្ជាក់ថា នាអំឡុងពេលដង្ហែ និងឃោសនាបោះឆ្នោតនេះ មានប្រជាជនជាច្រើនរូបបានបង្ហាញសេចក្តីស្រឡាញ់ និងគាំទ្រ ឯកឧត្តម រាជ សុភទ្ទ និងគណបក្សប្រជាជន កម្ពុជា ដោយការដើរអម ដងផ្លូវ ដោយមានខ្លះ ស្រែកថា ជ័យយោ គណបក្សប្រជាជន កម្ពុជា គណបក្សប្រជាជនកម្ពុជា បន្តឈ្នះ ឈ្នះ ជ័យយោសម្តេច។

Tags

Comment