(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានចុះថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលជាអតីតយុទ្ធជន ដែលបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ ព្រមទាំងបាននាំយកអំណោយស្បៀងអាហារនិងថវិកាមួយចំនួនរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនអតីតយុទ្ធជនដែលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។
លោក សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ពិសេសសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់។
លោកបានផ្សព្វផ្សាយអំពីលទ្ធផលជោគជ័យភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតជាង៨៤% ហើយប្រជាពលរដ្ឋនិងសមាជិកគណបក្សប្រជាជនបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានចំនួនជាង៨២%នៃសន្លឹកឆ្នោតបានការទាំងអស់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧នេះ។
លោក សោម ស៊ុន បាននាំយកអំណោយរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគ្រួសារសមាជិកបក្ស ដែលជាអតីតយុទ្ឋជនមានជីវភាពលំបាកខ្វះខាតចំនួន១០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ត្រីខចំនួន១យួរ និងបានឧបត្ថម្ភថវិកាមួយចំនួនបន្ថែមទៀត សម្រាប់សមាជិក សមាជិកាគណបក្សដែលជាអតីតយុទ្ធជន ដើម្បីរៀបចំពិធីពិសារអាហារសាមគ្គីអបអរសាទរនូវជោគជ័យដ៏ត្រចេះត្រចង់របស់គណបក្សប្រជាជនកម្ពុជា។
អតីតយុទ្ធជនដែលជាសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាទាំងអស់បានសូមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានាឱកាសនេះ៕

Comment