• Today: November 21, 2024

លំហាត់សាកល្បងថ្នាក់ជាតិ​ ស្តីពីការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង​៖​ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ បានរៀបចំធ្វើលំហាត់សាកល្បងរយៈ២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០​ ខែមីនា​ ឆ្នាំ​២០២៣នេះ ដើម្បីត្រៀមឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយឆ្នាំ២០២៣នៅខេត្តបាត់ដំបង ដោយមានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក(WFP)ដែលអញ្ជើញជាវត្តមាន លោក គីម វិរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីបច្ចេកទេស(ឝ.ជ.គ.ម)រួមទាំងមន្ត្រីពាក់ព័ន្ធមកពីថ្នាក់ក្រោមជាតិមានខេត្តប៉ែកខាងពាយព្យ មានខេត្តបាត់ដំបង ពោធិសាត់ ប៉ៃលិននិងបន្ទាយមាន និងអង្គការដៃអភិវឌ្ឍន៏នានា ចូលរួមជាសិក្ខាកាម ដើម្បីអនុវត្តផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ អនុវត្តតួនាទី ការទទួល ខុសត្រូវរបស់អ្នកពាក់ព័ន្ធ និងជាពិសេសនីតិវិធីប្រតិបត្តិស្តង់ដារដែលមានចែងក្នុងសៀវភៅផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ។

គោលបំណងទិសដៅនៃការធ្វើលំហាត់សាកល្បង នេះមានចំនួន៣ចំណុច ទី១ពង្រឹងការសម្របសម្រួល និងទំនាក់ទំនងរវាងគណៈកម្មការគ្រប់គ្រងគ្រោះហមន្តរាយគ្រប់កម្រិតអ្នកចូលរួមយល់ពីតួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយនៅគ្រប់កម្រិត ទី២រកឃើញនូវសកម្មភាពបន្ទាន់ និងសកម្មភាពរយៈពេលវែងដែលត្រូវអនុវត្ត កំណត់យន្តការ និងធនធាន (មនុស្ស ហិរញ្ញវត្ថុ ភស្តុភារ សម្ភារៈសង្គ្រោះ ការប្រាស្រ័យ ទាក់ទង និងព័ត៌មាន និងការតស៊ូមតិ ។ល។) ទី៣ នៅថ្នាក់ តំបន់ ដើម្បីជួយគាំទ្រដល់ការឆ្លើយតបដល់គ្រោះមហន្តរាយដែលមានទំហំធំ កំណត់ពីមេរៀន បទពិសោធន៍ទទួលបានពីការធ្វើលំហាត់សមយុទ្ធសម្រាប់ធ្វើបច្ចុប្បន្នភាពនិងពិនិត្យកែសម្រួលលើផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ថ្នាក់ជាតិ។

មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ផៃ សុកុមារ​ បាន

តល់បទបង្ហាញថា ក្នុងអំឡុងពេលនៃការធ្វើលំហាត់សាកល្បង អ្នកចូលរួមនឹងត្រូវអនុវត្តន៍តាមសេណារីយ៉ូ ប្រើព័ត៌មាន ដែលរៀបចំរួចជាស្រេច និងទាក់ទងជាមួយសហការីដើម្បីឲ្យដឹងថាការត្រៀមបម្រុងជាក់ស្ដែងរបស់ពួកគេ អាច យកទៅប្រើប្រាស់បានដោយរបៀបណា (ដូចម្តេច) នៅពេលកើតមានគ្រោះមហន្តរាយ។ ខ្សែរយៈទំនាក់ទំនង រវាងតួអង្គពិតប្រាកដ នឹងត្រូវបានយកមកប្រើប្រាស់សម្រាប់ជាផ្នែកមួយនៃលំហាត់សាកល្បងនេះ ដើម្បីធ្វើឲ្យ ប្រសើរឡើងនូវការសម្របសម្រួលក្នុងការឆ្លើយតបនៅពេលខាងមុខ។

អ្នកចូលរួមនឹងអនុវត្តន៍ដំណាក់កាលនៃការកសាងផែនការ ដំណាក់កាលនៃការត្រៀមបម្រុង និងដំណាក់ កាលនៃការឆ្លើយតប និងកំណត់រកភាពខ្វះចន្លោះ និងការអាចកើតមានភាពត្រួតស៊ីគ្នា ដើម្បីផ្ដល់ការគាំទ្រដល់ ការពង្រឹងសមត្ថភាព មុនពេលកើតមានគ្រោះមហន្តរាយ។ ការរៀបចំលំហាត់សាកល្បងនេះ គឺធ្វើឡើងនៅថ្នាក់ ខេត្ត ដែលជ្រើសរើសសម្រាប់ជាទីតាំងសម្រាប់អនុវត្តន៍ ដែលនឹងបង្កើនការយល់ដឹងដល់អ្នកចូលរួម អំពីរចនា សម្ព័ន្ធនៃការគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងយល់ដឹងពីយន្តការនៃកិច្ចប្រតិបត្តិ ការទាំងអស់នោះ។

នៅគ្រប់កម្រិត ចាប់ពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ នឹងត្រូវបានពន្យល់បំភ្លឺនៅក្នុងលំហាត់សាកល្បងនេះ។ លំហាត់សមយុទ្ធនេះត្រូវបានរំពឹងទុកផងដែរ។បន្ទាប់មកក្រុមកងនិមួយៗបានធ្វើការបែងចែកធ្វើលំហាត់សមយុទ្ធទៅតាមតួនាទីរៀងៗខ្លួន និងត្រៀមនិងភាក្សា លើការងារផ្នែកនិមួយ ៗហើយយកមកវាយតម្លៃ បូកសរុបលទ្ធផលក្នុងលំហាត់សមយុទ្ធនេះ៕

 

Tags

Comment