ភ្នំពេញ៖ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បានឧបត្ថម្ភនូវទឹកប្រាក់ ចំនួន១លានរៀល ដើម្បីជាការលើកទឹកចិត្តដល់កីឡាការិនី ប៊ូ សំណាង រត់ចំងាយ៥ ០០០ម៉ែត្រ។
នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម លី វ៉ាន់ហុង បានប្រកាសជួយឧបត្ថមលើកទឹកចិត្តដល់កីឡាការិនី ប៊ូ សំណាង បន្ទាប់ពីកីឡាការិនីរូបនេះ បានខិតខំប្រឹងប្រែង រត់រហូតដល់ទីប្រកួតក្រោមដំណក់ទឹកភ្លៀង លាយឡំខ្យល់កន្រ្តាក់ ផ្គរ រន្ទះ និងលើកទង់ជាតិកម្ពុជា ទាំងទឹកភ្នែកទោះបីមិនទទួលបានជ័យជន្នះ ប៉ុន្តែបានឆក់យកបេះដូងអ្នកគាំទ្ររំជួលចិត្តបំផុត។
ដោយឃើញនូវវីរភាពរបស់កីឡាការិនី ប៊ូ សំណាង ក្នុងការតស៊ូរត់រហូតដល់គោលដៅកំណត់ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញវត្ថុក្រសួងព័ត៌មាន សូមចូលរួមជួយលើកទឹកចិត្តជាថវិកា ១ ០០០ ០០០រៀល ជាការលើកទឹកចិត្តផងដែរ៕
Comment