• Today: November 21, 2024

ខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះម្នាក់ ទាំងកណ្តាលថ្ងៃ សង្ស័យរកណីគំនុំផ្ទាល់ខ្លួន

ភ្នំពេញ៖ ខ្មាន់កាំភ្លើងបានធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះទាំងកណ្តាលថ្ងៃសង្ស័យពាក់ព័ន្ធរឿងគំនុំផ្ទាល់ខ្លួនបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

 អំពើបាញ់ប្រហារមនុស្សដូចបាញ់ចាបនេះ បានកើតឡើងតាមបណ្តោយផ្លូវ៣៦០​ ក្នុងសង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ។យោងតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ជនរងគ្រោះត្រូវបានឃាតករតាមបាញ់សម្លាប់តាមផ្លូវយ៉ាងសាហាវនោះ ជាជនជាតិវៀតណាម ខណៈពេលនេះកម្លាំងជំនាញបានកំពុងពិនិត្យកន្លែងកើតហេតុ និងកាំម៉ារ៉ាសុវត្ថិភាពក្បែរកន្លែងកើតហេតុ។ 

 បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើង ក្នុងការស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាឃាតករដៃដល់ និងតាមចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់៕

Tags

Comment