• Today: December 03, 2024

ពិតជាខ្លាំងមែន! ថៅកែឃ្លាំងស្តុបគ្រឿងស្នោរសម្រប់វេចខ្ចប់ចំណីអាហារ គ្រាន់តែប្រាប់ចេញយករថយន្តចេញដើម្បីងាយស្រួលចេញចូលហៅកូនចៅជាង ១០នាក់វាយលោកគ្រូបង្រៀន និងចាងហ្វាងកាសែតម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសចំនួន ០២នាក់ បានរងរបួសធ្ងន់ដោយសារថៅកែឃ្លាំងស្តុបគ្រឿងស្នោរសម្រាប់វេចខ្ចប់ចំណីអាហារខឹងហៅកម្មករមកព្រួតគ្នាវាយទាំងកម្រោល ដោយសារតែមូលហេតុជនរងគ្រោះរងគ្រោះប្រាប់ម្ចាស់ឃ្លាំងឱ្យយករថយន្តចេញទុកដាក់ឱ្យស្រួលបួល ដើម្បីទុកផ្លូវឱ្យប្រជាពលរដ្ឋចេញចូលលំនៅដ្ឋាន។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ស្ថិតត្រង់ចំណុចផ្លូវប៉េតុង ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសទាំង ០២នាក់ មានម្នាក់ជាគ្រូបង្រៀន រងរបួសបាក់ម្រាមដៃ និងម្នាក់ទៀត ផុងលលាក្បាលកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

មន្ត្រីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ករណីអំពើហិង្សានេះ កើតឡើងនៅម៉ោងប្រមាណ ២១យប់ នៅថ្ងៃទី១៣ ខែមិថុនា ជនបង្កជាម្ចាស់ឃ្លាំងគ្រឿងជ័រស្នោ និងកូនចៅមានគ្នាប្រមាណជាង ១០នាក់ បានព្រួតគ្នាវាយលើជនរងគ្រោះជាអ្នកជិតខាងគ្នា ព្រោះទំនាស់រឿងថតឡានដឹកឥវ៉ាន់ពេញផ្លូវ ពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរចេញចូលផ្ទះ។

សម្ថកិច្ចប៉េអឹម បានប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ឈុន វុទ្ធី ជាគ្រូបង្រៀននៅសាលាពោធិ៍ចិនតុង បានរងរបួសបាក់ម្រាមដៃ និងទី២- ឈ្មោះ យ៉ាវ វាសនា មានតួនាទីជាហ្វាងសារព័ត៌មានក្នុងស្រុកមួយបានរងរបួសស្រាំលលាក្បាល។ សមត្ថកិច្ចឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបាននៅក្នុងផ្ទះធម្មតា ប៉ុន្តែដោយសារម្ចាស់ឃ្លាំងស្តុបគ្រឿងស្នោរជ័រ សម្រាប់វេចខ្ចប់ចំណីអាហារ បានចតរថយន្តដឹកទំនិញ ចំនួន ០៣គ្រឿង ទន្ទឹមគ្នាធ្វើឱ្យអ្នកជិតខាងពិបាកក្នុងការចេញចូលផ្ទះក៏បានប្រាប់ទៅម្ចាស់ឃ្លាំងឲ្យយករថយន្ត ០១គ្រឿង ចេញដើម្បីឲ្យងាយស្រួលចេញចូលផ្ទះ ប៉ុន្តែម្ចាស់ឃ្លាំងនោះមិនព្រមយកចេញដោយនិយាយថា បើទើសចេញចូលមិនរួចវាបុក ឬប៉ះចាំគិតទៀត ទើបបង្កឱ្យមានទំនាស់ហៅកម្មករជាង ១០នាក់វាយលើជនរងគ្រោះទាំង ០២នាក់ទាំងកម្រោលតែម្តង។

តាមសាក្សីរស់នៅក្បែរកន្លែងកើតហេតុ បាននិយាយថា ម្ចាស់ឃ្លាំងដ៏ធំស្តុបគ្រឿងស្នោរជ័រដែលបង្កហិង្សាលើលោកគ្រូបង្រៀន និងអ្នកកាសែតរហូតស្តាំលលាក្បាលនោះ បង្កផលប៉ះពាក់ពាល់ដល់ប្រជាពលរដ្ឋរស់នៅជិតខាងជាយូណាស់កន្លងមកហើយ គឺមិនគោរពសិទ្ធអ្នករស់នៅជុំវិញទេ លើកដាក់សាងអីវ៉ាន់បង្កការរំខានជាហូរហែរាប់ឆ្នាំ ប៉ុន្តែម្ចាស់ឃ្លាំងនេះមិនខ្វល់ឡើយ។ សាក្សីបន្តទៀតថា នៅយប់កើតហេតុថៅឃ្លាំងខាងលើបានចតរថយន្តរញ៉េរញៃធ្វើឱ្យអ្នកជិតខាងចេញចូលផ្ទះ ហើយពេលនោះជនរងគ្រោះក៏បានប្រាប់ឱ្យជួយសារ៉េឡានដឹកអីវ៉ាន់ឱ្យស្រួលបន្តិចដើម្បីពួកគាត់ចេញចូលផ្ទះ ស្រាប់តែមិនស្តាប់បង្កអំពើហិង្សាតែម្តង។

ភ្លាមៗនោះមានអ្នកសារព័ត៌មានបម្រើការងារនៅទូរទស្សន៍ក្នុងស្រុកមួយ បានទំនាក់ទំនងទៅសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអត្តរាគមន៍ ប៉ុន្តែក្រុមជនបង្កបាត់នាំគ្នារត់ចូលទៅក្នុងឃ្លាំងចាក់សោរសំងំបាត់ឈឹង។ ប្រភពបន្តទៀតថា ម្ចាស់ឃ្លាំងបង្កហិង្សានេះ កាលពីកន្លងទៅឃ្លាំងទំនិញធ្លាក់កើតមានគ្រោះអគ្គិភ័យឆេះប៉ះពាល់ដល់ផ្ទះអ្នកជិតខាង និងបានសម្របសម្រួលគ្នាយល់ព្រមទិញផ្ទះដែលឆេះ និងបានពង្រឹងឃ្លាំងកាន់តែធំ និងបង្កការរំខានដល់ពលរដ្ឋរហូតកើតមានហិង្សា ហើយពួកគាត់បង្ហាញក្តីបារម្ភខ្លាចមានគ្រោះអគ្គិភ័យកើតឡើងទៀត។

ជនរងគ្រោះបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយផ្តល់យុត្តិធម៌ឲ្យពួកគាត់ផង និងអំពាវនាវដល់អាជ្ញាធរ ពិនិត្យមើលករណីឃ្លាំងទំនិញនេះផងដែរ ព្រោះបង្កការរំខានសម្រាប់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំងជាប្រចាំ ទាំងការលើកដាក់ទំនិញ និងការចតរថយន្តយ៉ាងអនាធិបតេយ្យតែម្តង។

ដោយមើលឃើញការលំបាក និងរបស់លោកជនរងគ្រោះ ជាចាងហ្វាងសារព័ត៌មាន ឯកឧត្តមបណ្ឌិត ម៉េង សោភ័ណ្ឌ ប្រធានមូលនិធិសមាគម អេអ៊ី អឹមអេសជេ (AE MSJ) បានប្រកាសដល់សមាជិក សមាជិកា និងសម្បុរសជននានាជួយ លោក យ៉ាវ វាសនា ចាងហ្វាងគេហទំព័រ រស្មីភ្នំឳរ៉ាល ត្រូវបានថៅកែឃ្លាំងជ័រ និងកូនចៅព្រួតវ៉ៃ របួសធ្ងន់ធ្ងរប្រះលលាក្បាល ដើម្បីជួយសម្រាលទុកលំបាកផងដែរ៕

Tags

Comment