ភ្នំពេញ ៖ ស្ថានទូតព្រះរាជាណាចកកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ចេញសាររំលែកទុក្ខ ករណីគ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតពលករកម្ពុជាចំនួន ០៨នាក់ និងអ្នករបួសចំនួន ០៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ មានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមាក្រោយ ពីបានទទួលព័ត៌មានអំពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រ នៅខេត្តឈុនបុរី ប្រទេសថៃ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ដែលបានឆក់យកជីវិតពលករកម្ពុជាចំនួន ០៨នាក់ និងអ្នករបួសចំនួន ០៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបាន ចំពោះមរណភាពនេះ និងសូមចូលរួមរំលែកទុក្ខដ៏សោកសង្រេងបំផុតជាមួយ ក្រុមគ្រួសារ សាច់ញាតិនៃសព។
សូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធសពបានទៅកាន់ទីស្ងប់សុខ និងសូមឱ្យអ្នកកំពុងសម្រាក ព្យាបាលបានជាសះស្បើយឡើងវិញឆាប់បំផុត៕
Comment