• Today: November 21, 2024

TOP NEWS: ទីបំផុត! ក្រុមហ៊ុន Meta ស​ម្រេចទាត់ចោលសំណើ របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ ចំនួន ២២រូប ដែលប៉ុនប៉ងដាក់ពិន័យលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ទីបំផុត! ក្រុម Meta បានសម្រេចទាត់ចោលសំណើរក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ ចំនួន ២២រូប ដែលធ្វើបានរបាយការណ៍ទៅកាន់ក្រុមហ៊ុនប៉ុនប៉ងដាក់ពិន័យ និងផ្អាកទំព៏រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ 

នៅព្រលប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីប្រកាសព័ត៌មានថា «ក្រុមហ៊ុន Meta Platforms Inc បានបដិសេធនូវការផ្តល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ ក្រុមហ៊ុន Meta Platforms Inc ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» 

ពាក់ព័ន្ធបញ្ហាខាងលើនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់ដូចខាងក្រោម៖ 

១- ក.ប.ទ សូមទទួលយក និងអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.។ 

២- ការសម្រេចនេះ គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនី Facebook ផ្លូវការ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ 

៣- ក.ប.ទ សូមស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន Meta Platforms Inc. ដើម្បីបន្តបំពេញការងារនៅកម្ពុជា តទៅទៀត។ 

៤- ក.ប.ទ មិនស្វាគមន៍ចំពោះបុគ្គលទាំង ២២រូប ជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ដែលបានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ 

សូមបញ្ជាក់ថា កន្លងមកសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យ ក្រុមហ៊ុន Meta ចំនួន ២២រូប បានស្នើសុំទៅក្រុមហ៊ុន Meta ដើម្បីដាក់ពិន័យផ្អាកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែពេលនេះត្រូវបានក្រុមហ៊ុន Meta ទាត់ចោលនូវសំណើរនេះ។ 

ចំណែក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក៏បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន​ Meta បំពេញការងារនៅកម្ពុជាបានឡើងវិញ៕

Tags

Comment