• Today: November 21, 2024

ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ ជា «អភិសន្តិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជូនឯកឧត្ដមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារ ជា «អភិសន្តិបណ្ឌិត» ជួនឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 

នេះបើយោងតាមព្រះរាជក្រឹត្យ នស/រកត/០៨២៣/២០៣៧ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះ ដែលអង្គភាពយើងទើបទទួលបាន៕
 

Tags

Comment