• Today: November 21, 2024

អភិបាលខេត្តកែបបានអំពាវនាវបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមការអភិវឌ្ឍន៍និងថែរក្សាសមិទ្ធផលនានាក្នុងពិធីបុណ្យកាត់ឬសសីមាព្រះវិហារថ្មីនិងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តមនោរម្យ ហៅវត្តទួលសាងាំ ដែលស្ថិតនៅក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ

 (ខេត្តកែប) កាលពីថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា សោមពិសិដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាត់ឬសសីមាព្រះវិហារថ្មី និងសមិទ្ធផលនានា នៅវត្តមនោរម្យ ហៅវត្តទួលសាងាំ និងសម្ពោធឆ្លង ដាក់ឱ្យប្រើប្រាស់ចាប់ពីពេលនេះទៅ ដែលស្ថិតនៅក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោក ឆាង ឆៃ អភិបាកលស្រុកពារដំំណាក់ចង្អើរ បានអានរបាយការណ៍ជូន ឯកឧត្តមអភិបាលខេត្តកែប អំពីសមិទ្ធផលនានាដែលបានរៀបចំពិធីសម្ពោធឆ្លងនាពេលនេះជាសមិទ្ធផលនានា ក្នុងវត្តមនោរម្យ ហៅវត្តទួលសាងាំនេះក៍បានសាងសង់កុដិថ្ម១ជាន់និងបង្ហារកុដិរៀបឥដ្ឋដាក់សំណាញ់សាលាឆាន់មួយជុំ និងក្លោងទ្វារវត្តពីរនិងរោងបាយមួយខ្នងនិងបង្គន់អនាម័យបួនបន្ទប់ផ្លូវថ្នល់ខាងកើតវត្តមានប្រវែង ៥០ ម៉ែត្ររួចហើយបានបង្ហើយព្រះវិហារថ្មី រួចរាល់ជាស្ថាពរ១រយភាគរយនៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២៣សរុបទឹកប្រាក់អស់ចំនួន=២៨៩,១៥០$ ពីរយប៉ែតសិបប្របបួនពាន់មួយរយហាសិបដុល្លា។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានខ្លែងអំណរគុណនិងអបអរសាទរចំពោះការកសាងសមិទ្ធផលនានាទាំងអស់នេះបានបង្ហាញអំពីការយកចិត្តទុកដាក់និងមានការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យប្រទេសកម្ពុជាមានហេរភាពនិងសុខសន្តិភាពនិងការអភិវឌ្ឍន៍ជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលខេត្តកែប បានលើកឡើងបន្ថែមថាសមិទ្ធផលនៅក្នុងពីអារាមនេះដែលកើតចេញពីការខិតខំក្នុងការដឹកនាំពីសំណាក់ព្រះចៅអធិការនិងគណៈកម្មាការអាចារ្យវត្តនិងការចូលរួមនិងការបរិច្ចាគចែករំលែករបស់ពុទ្ធបរិស័ទនិងសប្បុរសជនជិតឆ្ងាយ រួមទាំងប្រជាពលរដ្ឋដែលដែលមានការចូលរួមមានសទ្ធាជ្រះថ្លាមគ្នាបានកសាងសមិទ្ធផលនានានៅក្នុងទីអារាមវត្តសុខមនោរម្យហៅវត្តទួលសាងាំទាំងមូលផងដែរ។

ឯកឧត្តមអភិបាលខេត្តកែប បានជំរុញទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវមានការខិតខំបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាហើយត្រូវបន្តពង្រឹងបញ្ហាសន្តិសុខ និងសំណាប់ធ្នាប់សាធារណៈឱ្យកាន់តែប្រសើរឡើងជាបន្ថែមទៀតលើសពីនេះឯកឧត្តមអភិបាលខេត្តកែបបានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលយើងខិតខំសម្រេចបាននេះត្រូវមានការចូលរួមរក្សាការពារសមទ្ធផលឱ្យបានគង់វង្ស សូមឱ្យពលរដ្ឋត្រូវបន្តជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ឱ្យកាន់តែរីកចម្រើនក្នុងការអភិវឌ្ឍប្រទេសឲ្យបានជាបន្ថែមទៀតដើម្បីចូលរួមគោរពប្រតិបត្តិព្រះពុទ្ធសាសនាស្គាល់បុណ្យ ស្គាល់បាប ទន្ទឹមជាមួយគ្នានោះដែរអភិបាលខេត្តកែបណែនាំប្រជាពលរដ្ឋត្រូវមានការចូលរួមគោរពច្បាប់ចរាចរណ៍ហើយត្រូវអោយឆ្ងាយពីរគ្រឿងញៀនឱ្យបានគ្រប់ៗរូប។

គួរំលឹកផងដែរថានាឱកាសនោះឯកឧត្តម  សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅក្នុងពិធីកាត់ឬសសីមាព្រះវិហារនេះរួចហើយបានបន្តចូលរួមបច្ច័យចាប់មគ្គផលចំនួន១៣,៣៦០,០០០លានរៀលនិងទឹកប្រាក់ ៧១០ដុល្លាអាមេរិច ជាមួយគ្នានោះក៏មានការចែកអំណោយជូនតាជីយាយជីចំនួន២០នាក់ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំនិងថវិកា២មុីនរៀលនិងសិក្សានុសិស្ស២០០នាក់ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាលប៊ិច១ដើម។(សឹង រ៉ាត់)

Tags

Comment