• Today: November 21, 2024

បង្ហាញមុខជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា និងករណីលួច មុននិងបញ្ជូនខ្លួនទៅតុលាការ

 

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងពាក់ព័ន្ធករណីលួច ក្រោយឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ផងដែរ។ 


លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានឱ្យដឹងទៀតថាក្នុងប្រតិបត្តិការនេះដែរ បានធ្វើជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ជាក់ស្ដែងករណីទី១, ពាក់ព័ន្ធហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៦នឹង ៣០នាទី ចំណុចផ្ទះគ្មានលេខ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង សាវឿន ភេទប្រុស អាយុ៣២ឆ្នាំ រួមនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ (សង្កាត់ជើងឯក) ។
ករណីទី២, ពាក់ព័ន្ធអំពើលួច (ដែក) កើតហេតុថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០១នឹង០០នាទី ត្រង់ចំណុចផ្ទះ គ្មានលេខ ស្ថិតនៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្ក្រាបបាននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤នឹង៣០នាទី ជនសង្ស័យ០១នាក់ឈ្មោះ ធឿន ដារ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ រួមនិងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ (សង្កាត់ព្រៃវែង)។
៣- ករណី លួច (ទ្វារដែកសន្ទះទឹក) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១១នឹង០០នាទី ត្រង់ចំណុចប្រឡាយទឹក ស្ថិតនៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ជា សុធា ភេទប្រុស អាយុ២៦ឆ្នាំ រួមនិងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ (សង្កាត់ទៀន) ។
៤-ករណី លួច (លុយ និងទ្រព្យសម្បត្តិ) កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧ នឹង២០នាទី ចំណុចផ្ទះលេខ០៧ ផ្លូវសាគូរ៉ា បុរីភ្នំពេញថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បង្ក្រាបបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥នឹង០០នាទី ឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ រ៉ា ឆវីន ភេទប្រុស អាយុ២១ឆ្នាំ រួមនិងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ (សង្កាត់ព្រៃស)។ 
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់នេះ ត្រូវបានសមត្ថកិច្ចជំនាញត្រៀមបញ្ជូនខ្លួនទៅតុលាការក្រុងភ្នំពេញ ដេីម្បីចាត់ការបន្តតាមច្បាប់៕
 

Tags

Comment